សន្និសីទសារព័ត៌មានអំពីមហោស្រពកាហ្វេ Buon Ma Thuot លើកទី ៨ ឆ្នាំ ២០២៣ នៅទីក្រុងហាណូយ

Chia sẻ

(VOVWORLD) - នាព្រឹកថ្ងៃទី ១០ កុម្ភៈ នៅទីក្រុងហាណូយ គណៈ កម្មាធិការប្រជាជនខេត្ត Dak Lak បានរៀបចំសន្និសីទសារព័ត៌មានអំពីមហោស្រពកាហ្វេ Buon Ma Thuot លើកទី ៨ ឆ្នាំ ២០២៣។

សន្និសីទសារព័ត៌មានអំពីមហោស្រពកាហ្វេ Buon Ma Thuot លើកទី ៨ ឆ្នាំ ២០២៣ នៅទីក្រុងហាណូយ - ảnh 1លោក Nguyen Tuan Ha - អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រជាជនខេត្ត Dak Lak ថ្លែងនៅសន្និសីទសារព័ត៌មាន។ (រូបថត៖ VOV)
មហោស្រពកាហ្វេ Buon Ma Thuot លើកទី ៨ ឆ្នាំ ២០២៣ មានប្រធានបទ៖ "Buon Ma Thuot - គោលដៅនៃកាហ្វេពិភពលោក" នឹងប្រព្រឹត្តទៅរយៈពេល ៥ ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៣ ដោយមានសកម្មភាពពាណិជ្ជ កម្ម និងវប្បធម៌ជាច្រើន។ នេះជាព្រឹត្តិការណ៍វប្បធម៌ទ្រង់ទ្រាយធំ បង្កើតឱកាសផ្សព្វ ផ្សាយម៉ាកយីហោកាហ្វេ Buon Ma Thuot និងអភិវឌ្ឍន៍ផលិតផលកាហ្វេពិសេសរបស់ វៀតណាម។ តាមនោះ ប្រែក្លាយ Buon Ma Thuot បន្តិចម្តងៗ ទៅជាគោលដៅនៃ កាហ្វេពិភពលោក រួមចំណែកលើកកំពស់តម្លៃ និងបញ្ជាក់ឋានៈរបស់កាហ្វេ វៀតណាមនៅលើទីផ្សារអន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ