អគ្គលេខាធិកា ប្រធានខុទ្ទកាល័យរដ្ឋសភា Bui Van Cuong ជាអធិបតីក្នុងសន្និសីទកាសែត (រូបថត៖ quochoi.vn) |
ក្នុងសម័យប្រជុំនេះ រដ្ឋសភាគ្រោងនឹងអនុម័តលើគម្រោងច្បាប់ចំនួន ០៨ សេចក្តីព្រាងសេចក្តីសម្រេចចំនួន ០៣ និងផ្តល់យោបល់លើគម្រោងច្បាប់ចំនួន ០៩ រួមមាន ច្បាប់ភូមិបាល (វិសោធនកម្ម) (ការផ្តល់មតិលើកទី២); ពិនិត្យរបាយការណ៍ស្តីពីសេដ្ឋកិច្ចសង្គម និងថវិការដ្ឋ; សួរដេញដោល និងឆ្លើយសំណួរដេញដោល ក៏ដូចជាការអនុវត្តការងារកម្មាភិបាល។ អគ្គលេខាធិកា ប្រធានខុទ្ទកាល័យរដ្ឋសភា Bui Van Cuong បានឲ្យដឹងថា៖ “សម័យនេះរដ្ឋសភាលើកនេះនឹងបើកកិច្ចប្រជុំនៅអាគ៌ារដ្ឋសភា ប៉ុន្តែបែងចែកជា ២ដំណាក់កាល។ ហេតុផលគឺដើម្បីជួយដល់ស្ថាប័ននៃរដ្ឋសភាក្នុងការកែលំអរ ស្រូបយក និងសុក្រិតច្បាប់ សេចក្តីសម្រេចចិត្តដែលបានអនុម័តប្រកបដោយគុណភាពខ្ពស់។ ក្នុងរយៈពេលកន្លងមក ដោយមានស្មារតីសកម្ម ស្ថាប័នរដ្ឋសភានិងគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាបានសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នរដ្ឋាភិបាលក្នុងអំឡុងពេលរៀបចំច្បាប់ និងសេចក្តីសម្រេចនានា។ ការទទួលយក និងកែសម្រួលសេចក្តីព្រាងច្បាប់ដែលមានបរិមាណកើនទេ្វដងបើប្រៀបនឹងសម័យប្រជុំលើកមុន ច្បាស់ណាស់ថា ត្រូវការពេលវេលាដើម្បីបញ្ចប់មុនពេលដាក់ជូន ដើម្បីរដ្ឋសភាអនុម័ត”។
ស្ដីពីការងារកម្មាភិបាលនៅសម័យប្រជុំលើកទី៥ អនុប្រធានគណៈកម្មាធិការកិច្ចការសមាជិកសភា លោក Nguyen Tuan Anh បានឲ្យដឹងថា រដ្ឋសភានឹងពិចារណា ពិភាក្សា និងបោះឆ្នោតលើសំណើរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាស្តីពីការលើកលែង ដកតំណែងសមាជិកសភាសម្រាប់បក្ខភាពសមាជិកសភានីតិកាលទី១៥ ក៏ដូចជាដំណើរការបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា៕