សន្និសីទសារព័ត៌ប្រចាំរដ្ឋាភិបាល |
នាថ្ងៃទី ៣០ ខែកញ្ញា ខុទ្ទកាល័យរដ្ឋាភិបាលបានបើកសន្និសីទសារព័ត៌មានប្រចាំខែកញ្ញារបស់រដ្ឋាភិបាល។ សន្និសីទសារព័ត៌មានបានធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែកញ្ញាឆ្នាំ ២០២៣ និងសន្និសីទអនឡាញរវាងរដ្ឋាភិបាលជាមួយខេត្ត ក្រុងក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh។
អញ្ជើញថ្លែងមតិក្នុងសន្និសីទសារព័ត៌មាន រដ្ឋមន្ត្រី ប្រធានខុទ្ទកាល័យរដ្ឋាភិបាល លោក Tran Van Son អ្នកនាំពាក្យរដ្ឋាភិបាលបានឲ្យដឹងថា នាពេលខាងមុខ រដ្ឋាភិបាលនឹងបន្តផ្តល់អាទិភាពជំរុញកំណើន; ផ្តោតលើឧស្សាហកម្មកែច្នៃ និងផលិតកម្ម។ លើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធផ្លាស់ប្តូរឌីជីថល បង្កើនវិមជ្ឈការ និងវិសហមជ្ឈការ និងកាត់បន្ថយភាពរអាក់រអួលសម្រាប់អង្គភាពអាជីវកម្ម និងប្រជាជន។ រដ្ឋាភិបាលបានយល់ព្រមជ្រើសរើសសេណារីយ៉ូកំណើនខ្ពស់បំផុតសម្រាប់ឆ្នាំនេះ ដែលជាកំណើនសេដ្ឋកិច្ចពេញមួយឆ្នាំប្រហែល ៦% ក្នុងនោះត្រីមាសទី ៤ ត្រូវការកើនឡើង ១០,៦% ដើម្បីបន្តខិតខំសម្រេចបាននូវលទ្ធផលខ្ពស់បំផុតសម្រាប់ពេញមួយឆ្នាំ។
នៅក្នុងសន្និសីទសារព័ត៌មាន អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Tran Quoc Phuong បានចែករំលែកអំពីសក្តានុពល និងឱកាសអភិវឌ្ឍន៍ឧស្សាហកម្ម semiconductor របស់វៀតណាម។ តាមនោះ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden មកកាន់ប្រទេសវៀតណាម ក៏ដូចជាដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទៅកាន់សហរដ្ឋអាមេរិកនាពេលថ្មីៗនេះ បានបើកឱកាសជាច្រើន រួមទាំងឧស្សាហកម្ម semiconductor ផងដែរ។ នេះជាឧស្សាហកម្មមួយដែលលេចធ្លោ។ នាពេលខាងមុខនេះ ក្រសួងផែនការ និងវិនិយោគនឹងបង្កើតគម្រោងអភិវឌ្ឍន៍ធនធានមនុស្សក្នុងឧស្សាហកម្ម semiconductor រហូតដល់ឆ្នាំ ២០៣០ ដើម្បីទាញយកអត្ថប្រយោជន៍ពីឱកាសក្នុងការអភិវឌ្ឍលើវិស័យដ៏មានសក្តានុពលនេះ៕