|
តំណាងចូលរួមសន្និសីទពិភាក្សាអំពីផែនការសកម្មភាពនាពេលខាងមុខ
(រូបថតៈ nhandan.com) |
(VOVworld)-សន្និសីទតុមូលលើកទី២នៃក្រុមសន្ទនាវៀតណាម-អាមេរិកស្តីអំពី
ជាតិគីមីពុលព័ណ៌លឿងទុំ/dioxin នាថៃ្ងទី២១មេសានៅទីក្រុង Bien Hoa (ភាគ
ត្បូងវៀតណាម)បានវាយតម្លៃចំពោះរាល់សកម្មភាពក្នុងការជំនះពុះពារលើផល
វិបាកដោយជាតិគីមីពុលព័ណ៌លឿងទុំ/dioxin វៀតណាមនាពេលកន្លងមកព្រម
ទាំងស្នើររាល់វិធានការជម្រុញការដោះស្រាយបញ្ហានេះប្រកបដោយប្រសិទ្ធភាព
នាពេលខាងមុខ។ រួមជាមួយគ្នានោះ នាប៉ុន្មានឆ្នាំជិតៗនេះ រដ្ឋាភិបាលអាមេរិកក៏
មានកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងការដោះស្រាយបញ្ហាពោលខាង
លើ ជាពិសេសគំរោងការបោសសំអាតព្រលានយន្តហោះ Da Nang ក៏កំពុងបាន
អនុវត្តន៍ផងដែរ។ តំណាងសម្ព័ន្ធសមាគមន៍ជនពិការវៀតណាមចាត់ទុកថា អតីតទាហានអាមេរិកដែលធ្លាប់ចូលរួមសង្គ្រាមនៅវៀតណាមសុទ្ធតែទទួល
បានប្រាក់សំណង ដោយរងឥទ្ធិពលរបស់ជាតិគីមីពុលពណ៌លឿងទុំ/dioxin
ដោយហេតុនេះជនរងគ្រោះដោយជាតិគីមីពុលរបស់វៀតណាមក៏បានទទួល
គោលនយោបាយសុខុមាលភាពសង្គមពីរដ្ឋាភិបាលឬពីភាគីដែលបង្កផល
វិបាកនេះជាផ្ទាល់ផងដែរ៕