សន្និសីទសន្តិសុខអន្តរជាតិបើកជាផ្លូវការនៅប្រទេសលីទុយអានី

Chia sẻ

(VOVworld) - នាថ្ងៃទី ១២ មករា អ្នកជំនាញការសន្តិសុខ
អន្តរជាតិចំនួន ៩០ រូបរួមជាមួយមជ្ឈដ្ឋានអ្នកការទូត
ជាន់ខ្ពស់មកពីប្រទេសចំនួន ២០ លើ ពិភពលោកបាន
ដំណើរកិច្ចប្រជុំក្នុងសន្និសីទសម្ងាត់មួយនៅលីទុយអានី
ដើម្បីពិភាក្សាអំពីការសាកល្បងសន្តិសុខដែលប្រទេស
នានានៅត្រើយទាំងពីរសមុទ្រ អាត្លង់ទិកកំពុងប្រឈម
មុខ។


សន្និសីទសន្តិសុខអន្តរជាតិបើកជាផ្លូវការនៅប្រទេសលីទុយអានី - ảnh 1
សន្និសីទសន្តិសុខអន្តរជាតិបើកជាផ្លូវការនៅប្រទេសលីទុយអានី (VNA)

(VOVworld) - នាថ្ងៃទី ១២ មករា អ្នកជំនាញការសន្តិសុខអន្តរជាតិចំនួន ៩០
រូបរួមជាមួយមជ្ឈដ្ឋានអ្នកការទូតជាន់ខ្ពស់មកពីប្រទេសចំនួន ២០ លើ
ពិភពលោកបានដំណើរកិច្ចប្រជុំក្នុងសន្និសីទសម្ងាត់មួយនៅលីទុយអានីដើម្បី
ពិភាក្សាអំពីការសាកល្បងសន្តិសុខដែលប្រទេសនានានៅត្រើយទាំងពីរសមុទ្រ
 អាត្លង់ទិកកំពុងប្រឈមមុខ។ នេះគឺជា «ជំនួបទឹកកក» លើកទី ១០ និងជា
វេទិការ សន្តិសុខក្រៅផ្លូវការដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំដោយមាន
ការចូល រួមរបស់អគ្គលេខាធិការរងអង្គការស​ន្ធិសញ្ញាអាត្លង់ទិកខាងជើង
 (NATO) លោកស្រី Rose Gottemoeller អតីតមេបញ្ជាការកងទ័ព NATO
ឧត្តមសេនីយ៍ កងទ័ពថ្មើរជើងអាមេរិក Phillip Mark Breedlove។ មន្ត្រីជាន់
ខ្ពស់ទាំអស់ក៏ បានពិភាក្សាអំពីសេចក្តីសម្រេចចិត្តដែលបានដាក់ចេញនា
រដូវក្តៅឆ្នាំ ២០១៦ នៅសន្និសីទកំពូលរបស់ NATO នៅទីក្រុង​ Warsaw (ប៉ូឡូញ)
ស្តីពីការបង្កើន សមត្ថភាពយោធានៃសម្ព័ន្ធភាពនេះនៅតំបន់ខាងកើត។
ក្រៅពីនោះ ស្ថានភាព សន្តិសុខបន្ទាប់ពីលោក Donald Trump ជាប់ឆ្នោត
ប្រធានាធិបតីអាមេរិកក៏ត្រូវ បានផ្តោតក្នុងសន្និសីទលើកនេះផងដែរ៕​

ប្រតិកម្មទៅវិញ