សន្និសីទស្តីពីកិច្ចការពារនិងលើកកម្ពស់តម្លៃបេតិកភណ្ឌវប្បធម៌វៀតណាមដើម្បីការអភិវឌ្ឍនិរន្តរភាព

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី២៧ខែកក្កដា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមសន្និសីទ ស្តីពីកិច្ចការពារនិងពង្រីកនូវតម្លៃបេតិ កភណ្ឌ វប្បធម៌វៀតណាម ដើម្បីការអភិវឌ្ឍនិរន្តរភាព។
សន្និសីទស្តីពីកិច្ចការពារនិងលើកកម្ពស់តម្លៃបេតិកភណ្ឌវប្បធម៌វៀតណាមដើម្បីការអភិវឌ្ឍនិរន្តរភាព - ảnh 1 ទិដ្ឋភាពនៃសន្និសិីទ (រូបថតៈ VGP/Quang Hiếu)

បន្ទាប់ពីបានផ្ទៀងស្តាប់នូវមតិនៅក្នុងសន្និសីទ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានចាត់ទុកថា នេះជាសន្និសីទដោយមាន៣បញ្ហាក្នុងមួយ រួមមានកិច្ចការពារបេតិកភណ្ឌ ពង្រីកនូវតម្លៃបេតិកភណ្ឌនិងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ។ នាយករដ្ឋមន្ត្រី លោកក៏បានលើកច្បាស់ថា អភិរក្សនិងពង្រីកនូវតម្លៃបេតុកភណ្ឌជាភារកិច្ចរបស់ស្ថាប័ន មូលដ្ឋានគ្រប់ជាន់ថ្នាក់។ លោកអញ្ជើញមានប្រសាសន៍ថា៖ “បេតិកភណ្ឌជារតនៈវត្ថុដែលធម្មជាតិអំណោយផលឲ្យវៀតណាម។ បេតិកភណ្ឌក៏បានប្រមូលផ្តុំពីការធ្វើពលកម្មដែលពីជំនាន់ជីដូនជីតាបានបង្កើតឡើង។ យើងត្រូវជ្រួតជ្រាបនូវស្មារតីគឺ អ្វីៗក៏អាចកសាងបាន ផលិតបាន និពន្ធបាន ប៉ុន្តែមាន តែបេតិ កភណ្ឌគឺមិនអាចបង្កើតបានឡើយ។ តាមនោះយើងមិនបានបំផ្លាញ់ជាដាច់ខាតក្រោមមូលហេតុគ្រប់រូបភាព”។

នាយករដ្ឋមន្ត្រីបានស្នើឲ្យត្រូវមានការ “ខ្នៃប្រឌិត” និង “ស្វាហាប់” ដើម្បីបេតិកភណ្ឌមានតម្លៃក្នុងជីវភាពរស់នាសម័យកាល។ តាមនោះត្រូវអប់រំអំពីបេតិកភណ្ដ ដើម្បីបង្កើតគោលគំនិត ថែរក្សាមោទនៈភាពជាតិឬស្វែងរកវិធានការសមស្រប ដូចជាបច្ចុប្បន្នកម្មនូវគោលនយោបាយ ច្បាប់ វិមជ្ឈការ វិសហមជ្ឈការ រួមចំណែកទៅក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាជន៕

ប្រតិកម្មទៅវិញ