|
តំណាងចូលរួមវេទិកាផ្លាស់ប្តូរយោបល់នៅខាងក្រៅសន្និសីទ(រូបថតៈ qdnd) |
(VOVworld)-សន្និសីទសេដ្ឋកិច្ចការបរទេស២០១៦ (Viet Nam Summit 2016) ដោយ
ក្រសួងការបទេសវៀតណាមសហការជាមួយទស្សនាវដ្តី The Economist (អង់គ្លេស)
រៀបចំឡើងក្រោមប្រធានបទ “ទៅមុខយ៉ាងរលូន” បានបើកនាព្រឹកថ្ងៃទី៣វិច្ឆិកានៅទី ក្រុងហូជីមិញភាគខាងត្បូងវៀតណាម។ ថ្លែងមតិនៅសន្និសីទនេះ ឧបនាយករដ្ឋមន្ត្រី
និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានឲ្យដឹងថា បច្ចុប្បន្ន
វិស័យកសិកម្មនៅវៀតណាមត្រូវប្រើប្រាស់ពលករចំនួន៧០%។វៀតណាមមានបំ
ណង កាត់បន្ថយអត្រានេះចុះនៅត្រឹម៤០%នាពេលខាងមុខតាមរយៈការអភិវឌ្ឍន៍ក
សិកម្ម បច្ចេកវិទ្យាខ្ពស់។ក្នុងនោះ ដំណោះស្រាយលោតផ្លោះគឺប្រមូលផ្តុំលើការ
បណ្តុះបណ្តាលប្រ ភពធនធានមនុស្សមានគុណភាពខ្ពស់។លោក Pham Binh Minh
បានសង្កត់ធ្ងន់ថា៖
“ការអភិវឌ្ឍន៍ប្រភពធនធានមនុស្សមានសមត្ថភាពខ្ពស់នាពេលខាងមុខគឺប្រ
មូលផ្តុំលើកកំពស់គុណភាពការបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងបើកទូលាយមុខរបរ
។ ផ្លាស់ប្តូរថ្មីវិស័យអប់រំគឺជាការផ្លាស់ប្តូរលើគ្រប់ជ្រុងជ្រោយនិងហ្មត់ចត់”។
នៅក្នុងសន្និសីទនេះ តំណាងចូលរួមបានផ្តោតសំខាន់ពិភាគ្សាលើបញ្ហាជម្រុញ
កំណើនសេដ្ឋកិច្ចវៀតណាមក្នុងបរិបទសេដ្ឋកិច្ចសកលលោក៕