|
លោកស្រី Tong Thi Phong អនុប្រធានរដ្ឋសភាថ្លែងមតិក្នុងសន្និសីទ |
(VOVworld)- សន្និសីទលើកទី៧នៃតំបន់អាស៊ី-ប៉ាស៊ីហ្វិកក្នុងសហភាពអន្តរសភា
និយាយភាសាបារាំង (APF) បានប្រារព្ធឡើងនាព្រឹកថ្ងៃទី១ធ្នូ នៅទី ក្រុងហូជីមិញ។ នៅសន្និសីទលើកនេះ តំណាងចូលរួមបានមានជំនួប ពិភាគ្សាតុមូល ស្តីពីការ “បង្កើនការចូលរួមរបស់នារីក្នុងសហភាពអន្តរសភា” និង “ការងារធ្វើសម្រាប់
និស្សិតរៀនភាសាបារាំងបន្ទាប់ពីបញ្ចប់ការសិក្សា និងតួនាទីរបស់ភាសាបារាំង”។
ថ្លែងមតិនៅទីនេះ លោកស្រី Tong Thi Phong អនុប្រធានរដ្ឋសភាបានអះអាងថា វៀតណាមគាំទ្រយន្តការសន្ទនា តំបន់អាស៊ី-ប៉ាស៊ីហ្វិក ដោយបទពិសោធន៍ជាក់
ស្តែងតាមប្រធានបទ។ វៀតណាម ត្រៀមជាស្រេចធ្វើជាមិត្ត និងដៃគូមានទំនុកទុក
ចិត្តរួមជាមួយអង្គការនានា ផ្លាស់ប្តូរនូវខ្លឹមសានូវការពិតជាក់ស្តែងរបស់ប្រទេស
នីមួយៗ ដើម្បីផល ប្រយោជន៍ជាតិ និងដើម្បីវឌ្ឍន៍ភាពសង្គម។
ក្នុងឱកាសនេះដែរ លោកស្រី Tong Thi Phong បានជួបសន្ទនាទ្វេភាគី ជាមួយ
ប្រធានគណៈប្រតិភូកម្ពុជា ឡាវ វៀតណាម រួមជាមួយតំណាងតំបន់ អាស៊ីប៉ាស៊ីហ្វិក
របស់ OIF ទៀតផង៕