សន្និសីទលើកទី២៣របស់គណៈកម្មាធិការសហប្រតិបតិ្តការរួមអាស៊ាន-EU (JCC)

Chia sẻ
(VOVworld) - នាថ្ងៃទី៤ កុម្ភៈ នៅឥណ្ឌូនេស៊ី បាន
ប្រព្រឹត្តទៅសន្និសីទលើកទី២៣របស់គណៈកម្មាធិការ
សហប្រតិបតិ្តការរួមអាស៊ាន-EU (JCC) ក្នុងកាលៈ
ទេសៈដែលទំនាក់ទំនងអាស៊ាន-EU ត្រូវបានជំរុញ
និងកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរ។
(VOVworld) - នាថ្ងៃទី៤ កុម្ភៈ នៅឥណ្ឌូនេស៊ី បានប្រព្រឹត្តទៅសន្និសីទលើកទី២៣
របស់គណៈកម្មាធិការសហប្រតិបតិ្តការរួមអាស៊ាន-EU (JCC) ក្នុងកាលៈទេសៈដែល
ទំនាក់ទំនងអាស៊ាន-EU ត្រូវបានជំរុញនិងកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរ។នៅទីនេះ
 ភាគីទាំងពីរបានស្វាគមការអនុវត្តន៍កម្មវិធីសកម្មភាពសហប្រតិបត្តិការនិងផែនការ
ធ្វើសកម្មភាពបង្កើនទំនាក់ទំនងដៃគូអាស៊ាន-EU (២០១៣-២០១៧) ទទួលបាន
លទ្ធផលជាច្រើន។EU ក៏បានស្វាគមការបង្កើតសហគមន៍អាស៊ាននា ថ្ងៃទី៣១ ធ្នូ
ឆ្នាំ២០១៥ កន្លងទៅ និងការអនុម័តលើទស្សនៈវិស័យអាស៊ាន២០២៥ ក៏ដូចជាអះ
អាងជាថ្មីម្ដងទៀតនូវកាគាំទ្រចំពោះតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ានក្នុងតំបន់។
ភាគីទាំងពីរបានសង្កត់ធ្ងន់ថា លក្ខណៈវិសេសវិសាល ជ្រាលជ្រៅនិងការបង្កើន
ទំនាក់ទំនងដៃគូដោយការរីកចំរើនគួរឲ្យកត់សម្គាល់ត្រូវបានអនុវត្តន៍ក្នុងវិស័យ
សហប្រតិបត្តិការខាងនយោបាយសន្តិសុខ សេដ្ឋកិច្ចនិងវប្បធម៌ សង្គម។ភាគីទាំង
ពីរបានឯកភាពលើការបង្កើនកិច្ចសហប្រតិបតិ្តការលើវិស័យ សន្តិសុខក្រៅប្រពៃ
ណី រួមមានសន្តិសុខនាវាចរណ៍ សន្តិសុខអ៊ីនធឺណែត ប្រឆាំង ភេរវកម្មនិងបទ
ល្មើសឆ្លងដែន៕

ប្រតិកម្មទៅវិញ