|
យន្តហោះចម្បាំងរបស់ទ័ពជើងអាកាសឥណ្ឌូនេស៊ី
(រូបថតៈ defence.pk) |
(VOVworld)-សន្និសីទលើកទី១០ថ្នាក់មេបញ្ជាការកងទ័ពអាកាសអាស៊ាន បានប្រ
ព្រឹត្តទៅនាថ្ងៃទី៣វិច្ឆិកានៅរដ្ឋធានីវៀងច័ន្ទរបស់ឡាវ។ក្រោមប្រធានបទ “ដៃគូរ
ដើម្បីសន្តិភាពនិងការអភិវឌ្ឍន៌”សន្និសីទលើកនេះ បានប្រមូលផ្តុំពិភាក្សា អំពី
បញ្ហាចំនួន៣ក្នុងនោះមាន កិច្ចសហប្រតិបត្តិការទ័ពជើងអាកាសបណ្តាប្រទេស
អាស៊ានក្នុងការជួយឧបត្ថម្ភមនុស្សធម៌ និងបន្ធូស្រាលគ្រោះធម្មជាតិ។ តាងនាម
គណៈប្រតិភូវៀតណាម ឧត្តមសេនីយ៌ទោ លោក Phuong Minh Hoa មេបញ្ញា
ការផ្នែកទ័ពជើងអាកាស-ការពាដែនអាកាសបានលើកច្បាស់ថា ទ័ពជើងអាកាស-
ការពាដែនអាកាសវៀតណាមជានិច្ចកាលយល់ថា មានតែ ការបង្កើនទំនាក់ទំនង
សហប្រតិបត្តិការ កសាងជំនឿជឿជាក់ និងពង្រឹងចំណង សមាគី្គជាតិ ទើបនឹងជា
របៀបល្អបំផុតសម្រាប់រក្សាសន្តិភាពនិងស្ថេរភាព៕