|
ដំណាងគ្រួសារវប្បធម៌គំរូឆ្នើមថតរូបអនុស្សាវរីយ៌ (រូបថតៈ thanhtra.com.vn) |
(VOVworld)-សន្និសីទលើកគ្រួសារវប្បធម៌គំរូឆ្នើមទូទាំងប្រទេសវៀតណាមលើក
ទី២ឆ្នាំ២០១៣បានប្រព្រឹត្តទៅនាថ្ងៃទី១៨ធ្នូនៅទីក្រុងហាណូយ វៀតណាម។ សន្និ
សីទនេះមានការចូលរួមរបស់ដំណាងជាង២០០នាក់រួមទាំងដំណាងចំនួន៥៨នាក់
ជា សមូហភាពនិងបុគ្គលមានស្នាដៃឆ្នើមក្នុងការអនុវត្តន៍រូបសណ្ឋានបង្ការប្រឆាំង
អំពើហឹង្សាក្នុងគ្រួសារលើទូទាំងប្រទេសវៀតណាម។ អនុរដ្ឋមន្រ្តីក្រសួងវប្បធម៌
កីឡានិងទេសចរណ៍វៀតណាមលោក Huynh Vinh Ai ឲ្យដឹងថា ពីឥឡូវនេះដល់
ឆ្នាំ២០១៥ កំណត់ទិសដល់ឆ្នាំ២០២០ ក្រសួងវប្បធម៌កីឡានិងទេសចរណ៍ នឹងនាំ
ចលនាកសាង គ្រួសារវប្បធម៌ឲ្យស៊ីជំរៅនិងមានគុណភាពខ្ពស់ជាងនេះទៅទៀត។ ខំប្រឹងប្រែងដល់ឆ្នាំ២០១៥នឹងមានចំនួន៨០%និងដល់ឆ្នាំ២០២០នឹងមាន៨៥%
គ្រួសារទទួលបានបទដ្ឋានគ្រួសារវប្បធម៌៕