សន្និសីទរដ្ឋមន្ត្រីហិរញ្ញវត្ថុ APEC នឹងប្រព្រឹត្តទៅនៅទីក្រុង Hoi An ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២១តុលា

Chia sẻ
(VOVWORLD) -ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២១ តុលា នៅខេត្ត Quang Nam នឹងប្រព្រឹត្តទៅសន្និ សីទ រដ្ឋមន្ត្រីហិរញ្ញវត្ថុ APEC ២០១៧និងសន្និ សីទទាក់ទិននានា។ នេះជាព័ត៌មានត្រូវបាននាំចេញនៅក្នុងសន្និសីទកាសែត ដោយក្រ សួងហិរញ្ញវត្ថុរៀបចំឡើងនារសៀល ថ្ងៃទី៩តុ លានៅទីក្រុងហាណូយ។
សន្និសីទរដ្ឋមន្ត្រីហិរញ្ញវត្ថុ APEC នឹងប្រព្រឹត្តទៅនៅទីក្រុង Hoi An ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២១តុលា - ảnh 1ទិដ្ឋភាពនៃសន្និសីទកាសែត 

លោក Vu Nhu Thang ប្រធាននាយកដ្ឋានសហ ប្រតិបត្តិការអន្តរជាតិ ក្រសួងហិរញ្ញវត្ថុវៀតណាមបានឲ្យដឹងថា៖

        “រដ្ឋមន្ត្រីទាំងអស់បានមានជំនួបសន្ទនា រវាងរដ្ឋមន្ត្រីខឿនសេដ្ឋកិច្ច APEC នានា ជាមួយក្រុមប្រឹក្សាពិគ្រោះយោបល់សហគ្រាស (ABAC) ដោយបង្កើនការ តភ្ជាប់រវាងអ្នករៀបចំផែនការជាមួយខឿនសេដ្ឋកិច្ចឯក សាជនមួយចំនួន។ ក្នុងជំនួប នេះ គ្រោងនឹងមានជំនួបពិភាក្សាលើខ្លឹមសារសំខាន់ៗទាក់ទិនទៅនឹងសកលភាវូបនីយកម្ម វិនិយោគសម្រាប់មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ”។

        នៅក្នុងសន្និសីទនេះ អង្គប្រជុំនឹងចេញសេចក្តីថ្លែងការណ៍រួម៕

ប្រតិកម្មទៅវិញ