សន្និសីទរដ្ឋមន្ត្រីការពារជាតិ NATO ពិភាក្សាអំពីបញ្ហាសំខាន់ៗជាច្រើន

Chia sẻ
(VOVWORLD) - ក្នុងក្របខ័ណ្ឌត្រៀបរៀបចំឲ្យរបៀបវារៈនៃសន្និសីទកំពូលអង្គការ សន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ដែលគ្រោងនឹងប្រព្រឹត្តទៅនាខែ កក្កដាខាងមុខ ចាប់ពីថ្ងៃទី ១៤ ដល់ទី ១៥ កុម្ភៈ រដ្ឋមន្ត្រីការពារជាតិបណ្ដាប្រទេសជាសមាជិល NATO នឹងជួបប្រជុំពិភាក្សាអំពីបញ្ហាសំខាន់ៗ
សន្និសីទរដ្ឋមន្ត្រីការពារជាតិ NATO ពិភាក្សាអំពីបញ្ហាសំខាន់ៗជាច្រើន - ảnh 1 សន្និសីទរដ្ឋមន្ត្រីការពារជាតិ NATO ពិភាក្សាអំពីបញ្ហាសំខាន់ៗជាច្រើន (VNA)

(VOVworld) – ក្នុងក្របខ័ណ្ឌត្រៀបរៀបចំឲ្យរបៀបវារៈនៃសន្និសីទកំពូលអង្គការ សន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ដែលគ្រោងនឹងប្រព្រឹត្តទៅនាខែ កក្កដាខាងមុខ ចាប់ពីថ្ងៃទី ១៤ ដល់ទី ១៥ កុម្ភៈ រដ្ឋមន្ត្រីការពារជាតិបណ្ដាប្រទេសជាសមាជិល NATO នឹងជួបប្រជុំពិភាក្សាអំពីបញ្ហាសំខាន់ៗដូចជា៖ រចនាសម្ព័ន្ធបញ្ជាការរបស់  NATO ការបែងចែកដោយសមភាពបណ្តាចំណាយ កិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប  (EU) និងតួនាទីរបស់សម្ព័ន្ធភាពនេះក្នុងការជួយឧបត្ថម្ភស្ថិរភាពនិងចូលរួមក្នុងការប្រយុទ្ធប្រឆាំងលទ្ធិភេរវកម្ម។ ស្តីអំពីទំនើបភាវូបនីយកម្មរចនាសម្ព័ន្ធបណ្ជារបស់ NATO តាមគំរោង បណ្ដារដ្ឋមន្ត្រីការពារជាតិនឹងផ្លាស់ប្តូរមតិដើម្បីអនុម័តលើការបង្កើតអង្គភាពបញ្ជាការនៃកងទ័ពជើងទឹកចម្រុះលើសមុទ្រអាត្លង់ទិករួមជាមួយអង្គភាពបញ្ជាការដើម្បីជួយឧបត្ថម្ភការធ្វើដំណើរទៅវិញទៅមកកំលាំងនិងសព្វាវុធឲ្យងាយស្រួលជាងនៅអឺរ៉ុប។ ក្រៅពីនោះ សន្និសីទលើកនេះក៏នឹងពិភាក្សាអំពីឋានៈនិងភាពពិតជាក់ស្តែងការពារជាតិរបស់ NATO រួមជាមួយតួនាទីក្នុងប្លុកចំពោះការរក្សាស្ថិរភាពនិងប្រឆាំងលទ្ធិភេរវកម្មទៀតផង៕

ប្រតិកម្មទៅវិញ