សន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៤៦បានបើកជាផ្លូវការនៅប៊្រុយណេ

Chia sẻ
(VOVworld) – នាព្រឹកថ្ងៃទី ៣០ មិថុនា សន្និសីទរដ្ឋមន្ត្រីការបរទេសប្រចាំឆ្នាំ
របស់អាស៊ានលើកទី ៤៦   AMM-46 បានបើកជាផ្លូវការនៅទីក្រុង Bengawan
ប៊្រុយណេ។ 

(VOVworld) – នាព្រឹកថ្ងៃទី ៣០ មិថុនា សន្និសីទរដ្ឋមន្ត្រីការបរទេសប្រចាំឆ្នាំរបស់អាស៊ាន
លើកទី ៤៦   AMM-46 បានបើកជាផ្លូវការនៅទីក្រុង Bengawan ប៊្រុយណេ។ ថ្លែងមតិក្នុង
ពិធីបើកសន្និសីទ រដ្ឋមន្ត្រីការបរទេសនិងពាណិជ្ជកម្ម ប្រ៊ុយណេ ព្រះអង្គម្ចាស់ Mohamed
Bolkia បានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រ តិបត្តិការរបស់ប្រទេសជាមាជិកអាស៊ាននានា ក្នុងដំណើរកសាងរបៀបវារៈសំរាប់ សន្និសីទ ព្រមទាំងសម្តែងនូវការប្តេជ្ញាចិត្តក្នុងការអនុវត្ត
រាល់គោលដៅដែលត្រូវ បានដាក់ចេញ។ នោះគឺការកសាងអាស៊ាន១សាមគ្គីភាពឯកភាព
ដោយឈរ លើមូលដ្ឋាននៃបណ្ដាគោលការណ៍និងតំលៃជាសារវន្តក្នុងតំបន់។ រដ្ឋមន្ត្រី Bolkia បានសង្កត់ ធ្ងន់ថា៖

“ក្នុងរយៈពេលធ្វើជាប្រធានអាស៊ាន យើងខ្ញុំមានឱកាសជួបប្រាស្រ័យទ្វេភាគី​ជាមួយ
សមាជិកនានាក្នុងតំបន់និងយើងខ្ញុំទទួលបានការលើកទឹកចិត្តជាច្រើន។ យើងខ្ញុំឃើញ
ថា៖ បណ្ដាប្រទេសជាសមាជិកអាស៊ានបានបង្កើតតំបន់រួមរស់ សន្តិភាពនិងស្ថិរភាពមួយ។ យើងបានសហការជាមួយគ្នាដ៏ល្អណាស់។”

បន្ទាប់ពីពិធីបើក​ បណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ានបានដំណើរការសម័យប្រជុំ សម្ងាត់ដើម្បីពិភាក្សាអំពីរាល់បញ្ហាសំខាន់ក្នុងតំបន់និងអន្តរជាតិ ក្នុងនោះ មាន ការកសាងសមគមន៍អាស៊ាននាឆ្នាំ ២០១៥។ ក្រៅពីនេះ បណ្ដាតំណាងនឹង ផ្តោតសំរខាន់ទៅលើស្ថានភាពលើសមុទ្រខាងកើតស្ថានភាពលើឧបទ្វីបកូរ៉េនិង
ពិនិត្យមើលឯកសាររួមរបស់ AMM-46 ផងដែរ៕

សន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៤៦បានបើកជាផ្លូវការនៅប៊្រុយណេ - ảnh 1
សន្និសីទរដ្ឋមន្ត្រីការបរទេសប្រចាំឆ្នាំ របស់អាស៊ានលើកទី ៤៦ AMM-46 បានបើកជាផ្លូវការនៅទីក្រុង Bengawan ប៊្រុយណេ។ (Image: VOV Online)


ប្រតិកម្មទៅវិញ