សន្និសីទរដ្ឋមន្ត្រីការបរទេសសហប្រតិបត្តិការមេគង្គ-ទន្លេគង្គាលើកទី៩

Chia sẻ
(VOVWORLD) - នាថ្ងៃទី២សីហា ក្នុងក្របខ័ណ្ឌនៃសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥១និងសន្និសីទពាក់ព័ន្ធ នៅប្រទេសសិង្ហបុរីក៏បានប្រព្រឹត្តទៅសន្និសីទរដ្ឋមន្ត្រីការបរទេសមេគង្គ-ទន្លេគង្គាលើកទី៩។  
សន្និសីទរដ្ឋមន្ត្រីការបរទេសសហប្រតិបត្តិការមេគង្គ-ទន្លេគង្គាលើកទី៩ - ảnh 1ទិដ្ឋភាពនៃសម័យប្រជុំ (រូបថតៈ VOV) 

សន្និសីទនេះ ដោយរដ្ឋមន្ត្រីការបរទេសថៃ លោក Don Pramudwinai និងរដ្ឋលេខាធិការក្រសួងការបរទេសឥណ្ដា បណ្ឌិត V.K. Singh អញ្ជើញជាសហអធិបតី ជាមួយនឹងការចូលរួមរបស់រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេស វៀតណាម កម្ពុជា ឡាវ និងមី យ៉ាន់ម៉ា។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីកាបរទេសវៀតណាម លោក Pham Binh Minh  អញ្ជើញដឹកនាំគណៈប្រតិភូវៀតណាមចូលរួមក្នុងកិច្ចប្រជុំនេះ។

អញ្ជើញថ្លែងមតិនៅក្នុងកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀត ណាម លោក Pham Binh Minh បានវាយតម្លៃខ្ពស់ ចំពោះសកម្មភាពសហប្រតិបត្តិការមេគង្គ-ទន្លេគង្គាបានអនុវត្តនាឆ្នាំកន្លងទៅ ព្រមទាំងថ្លែងអំណរគុណ ចំពោះការជួយឧបត្ថម្ភរបស់ឥណ្ដាសម្រាប់អនុតំបន់ទន្លេមេគង្គ។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh បានគូសបញ្ជាក់ថា ជាមួយនឹងគោលនយោបាយ “សកម្មភាពឆ្ពោះទៅទិសខាងកើត” របស់ឥណ្ឌានិងយុទ្ធសាស្ត្រអភិវឌ្ឍន៍ “ឆ្ពោះទៅខាងក្រៅ” របស់បណ្តាប្រទេសអនុតំបន់ទន្លេមេគង្គនោះ សក្កានុភាពសហប្រតិបត្តិការរវាងភាគីទាំងពីរគឺនៅធំធេងណាស់។ តាមនោះ លោកឧបនាយករដ្ឋមន្ត្រីវៀតណាមបានដាក់ចេញសំណើរមួយចំនួនដែលកិច្ចសហប្រតិបត្តិការ MGC គប្បីផ្តោតការយកចិត្តទុកដាក់នាពេលខាងមុខ ដូចជា បង្កើនកិច្ចសហប្រតិបត្តិការតភ្ជាប់ ជាពិសេសគឺបើកទូលាយច្រករបៀងសេដ្ឋកិច្ចកើត-លិច ព្រមទាំងស្នើឲ្យ បើកកិច្ចពិភាក្សាស្តីពីកិច្ចព្រមព្រៀងគមនាគមផ្លូវគោកជាដើម៕

ប្រតិកម្មទៅវិញ