សន្និសីទរដ្ឋមន្ត្រី TPP បន្តដំណើរការចរចារនៅអាមេរិក

Chia sẻ
(VOVworld) – នាយប់ថ្ងៃទី ៤ តុលា សន្និសីទរដ្ឋមន្ត្រី
ពាណិជ្ជកម្មបណ្ដាប្រទេស ចូលរួមការចចារស្តីពីកិច្ច
ព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក
 (TPP) ដែលបានប្រព្រឹត្តទៅនៅទីក្រុង Atlanta ត្រូវអូស
បន្លាយបន្ថែម ១ ថ្ងៃសំដៅ ជួយឧបត្ថម្ភភាគីនានាអាច
ទទួលបានការព្រមព្រៀងចុងក្រោយចំពោះកិច្ចព្រម
 ព្រៀងពាណិជ្ជកម្មសេរីធំបំផុតលើពិភពលោកនេះ។ 

សន្និសីទរដ្ឋមន្ត្រី TPP បន្តដំណើរការចរចារនៅអាមេរិក - ảnh 1
សន្និសីទរដ្ឋមន្ត្រី TPP បន្តដំណើរការចរចារនៅអាមេរិក (Image: VNA)

(VOVworld) – នាយប់ថ្ងៃទី ៤ តុលា សន្និសីទរដ្ឋមន្ត្រីពាណិជ្ជកម្មបណ្ដាប្រទេស
 ចូលរួមការចចារស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក
(TPP) ដែលបានប្រព្រឹត្តទៅនៅទីក្រុង Atlanta ត្រូវអូសបន្លាយបន្ថែម ១ ថ្ងៃសំដៅ
 ជួយឧបត្ថម្ភភាគីនានាអាចទទួលបានការព្រមព្រៀងចុងក្រោយចំពោះកិច្ចព្រម
 ព្រៀងពាណិជ្ជកម្មសេរីធំបំផុតលើពិភពលោកនេះ។ នាគ្រាដំបូង សន្និសីទបាន
 គ្រោងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣០ កញ្ញា ដល់ទី ១ តុលា ប៉ុន្តែ បណ្ដារដ្ឋមន្ត្រីបាន
សម្រេចពន្យាពេលដល់ថ្ងៃទី ៥​​ តុលា តាមម៉ោងអាមេរិក (ថ្ងៃទី ៦ តុលា តាម
ម៉ោងវៀតណាម)។ ក្រោយរយៈពេល ៥ ថ្ងៃដំណើរការចរចារ ដល់ចុងថ្ងៃទី ៤
 តុលា អ្នកចរចារចំនួន ១២ រូបមិនទាន់ដោះស្រាយបាននូវបញ្ហាចុងក្រោយដើម្បី
ឆ្ពោះទៅកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រនេះឡើយ ទោះបី បញ្ហាលុបចោលរបៀង
ពន្ធ ចំពោះគ្រឿងបន្លាស់រថយន្តនាំចូលទីផ្សារអាមេរិកខាងជើងត្រូវបានដោះ
ស្រាយរួចហើយក្តី។ បញ្ហាពេលវេលារក្សាការគាំពារផ្តាច់មុខចំពោះមុខទំនិញ
ឱសថថ្មីក៏ត្រូវបានដោះស្រាយជាសារវ័ន្តដោយសារអាមេរិកនិងអូស្ត្រាលី
ទទួលបាន ការព្រមព្រៀងលើវិស័យនេះផងដែរ៕​

ប្រតិកម្មទៅវិញ