(VOVworld) – ព្រឹកថ្ងៃទី ២៨ មិនា សន្និសីទយកមតិរបស់បណ្ដាអតីតថ្នាក់ដឹកនាំ បក្ស
រដ្ឋ ចំពោះពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២ ត្រូវបានរៀបចំឡើងនៅទីក្រុង
ហាណូយ។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung
បានឲ្យដឹងថា៖ បណ្ដាក្រសួង ផ្នែក តំបន់ក្នុងទូទាំងប្រទេស បានរៀបចំកិច្ចប្រជុំ
សិក្ខាសាលា សន្និសីទចំនួនជាង ៣០ ពាន់ លើក ដើម្បីយកមតិ ចំពោះពង្រាងធ្វើ
វិសោធនកម្មរដ្ឋធម្មនុញ្ញនិងទទួលបានមិតិចំនួន ២០ លាន មតិ ក្នុង ការរួមមតិចំពោះ
បណ្ដាខ្លឹមសាររបស់ពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ ប្រធានរដ្ឋសភា លោក Nguyen
Sinh Hung បានសង្កត់ធ្ងន់ថា៖
“យើងនឹងបន្តពិភាក្សាបណ្ដាមតិយោបល់នេះក្នុងគណៈកម្មាធិការពង្រាងធ្វើវិសោ
ធនកម្មរដ្ឋធម្មនុញ្ញ ក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បន្ទាប់មក ពិភាក្សានៅ
រដ្ឋសភា និងបើកជំហរក្នុងប្រជាជនទាំងមូល។ សារៈសំខាន់គឺយើង ប្រមូលផ្តុំបាន
ឆន្ទៈភាគច្រើនរបស់ប្រជាជន៕”
|
ប្រធានរដ្ឋសភា លោក Nguyen Sinh Hung (Image: Internet) |