សន្និសីទមន្ត្រីហិរញ្ញវត្ថុជាន់ខ្ពស់ APEC

Chia sẻ
(VOVWORLD) -ក្នុងក្របខ័ណ្ឌសន្និសីទរដ្ឋមន្ត្រីហិរញ្ញវត្ថុ APEC ( FMM) លើកទី២៤ និងសន្និសីទទាក់ទិននានា នាព្រឹកថ្ងៃទី១៩តុលា សន្និសីទមន្ត្រីហិរញ្ញវត្ថុជាន់ខ្ពស់ APEC ២០១៧ បានប្រព្រឹត្តទៅ នៅទីក្រុង Hoi An ខេត្ត Quang Nam (ភាគកណ្ដាលវៀតណាម)។ អញ្ជើញចូលរួមសន្និសីទរដ្ឋមន្ត្រីហិរញ្ញវត្ថុ  APEC និងសន្និសីទទាក់ទិននានា
សន្និសីទមន្ត្រីហិរញ្ញវត្ថុជាន់ខ្ពស់ APEC - ảnh 1សន្និសីទមន្ត្រីហិរញ្ញវត្ថុជាន់ខ្ពស់ APEC 

ក្នុងក្របខ័ណ្ឌសន្និសីទរដ្ឋមន្ត្រីហិរញ្ញវត្ថុ APEC ( FMM) លើកទី២៤ និងសន្និសីទទាក់ទិននានា នាព្រឹកថ្ងៃទី១៩តុលា សន្និសីទមន្ត្រីហិរញ្ញវត្ថុជាន់ខ្ពស់ APEC ២០១៧ បានប្រព្រឹត្តទៅ នៅទីក្រុង Hoi An ខេត្ត Quang Nam (ភាគកណ្ដាលវៀតណាម)។ អញ្ជើញចូលរួមសន្និសីទរដ្ឋមន្ត្រីហិរញ្ញវត្ថុ  APEC និងសន្និសីទទាក់ទិននានា មានតំណាងជាតិនិងអន្តរជាតិចំនួនជាង៣០០នាក់។ នេះជាកិច្ចប្រជុំបើកឆាកអោយបណ្ដាសកម្មភាពនៃសន្និសីទរដ្ឋមន្ត្រី ហិរញ្ញវត្ថុ APEC និងសន្និសីទទាក់ទិននានាដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២១តុលា។ ក្នុងថ្ងៃនេះ អង្គសន្និសីទបានប្រមូលផ្តុំការពិភាក្សាលើពង្រាងសេចក្ដីថ្លែងការណ៍រួម របស់បណ្ដារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ APEC។ បណ្ដាប្រធានបទនឹងបានយកមកពិភាក្សានៅទីនេះ រួមមាន៖ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធក្នុងរយៈពេលយូរអង្វែង ហិរញ្ញវត្ថុ និងការធានារ៉ាប់រងហានិម័យដោយគ្រោះធម្មជាតិ។ លទ្ធផលនៃសន្និសីទនេះនឹងជាមូលដ្ឋានសំរាប់ខ្លឹមសាររបាយការណ៍ ដាក់ជូនសន្និសីទរដ្ឋមន្ត្រីហិរញ្ញវត្ថុ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២១តុលាខាងមុខ៕

ប្រតិកម្មទៅវិញ