សន្និសីទមន្ត្រីហិរញ្ញវត្ថុជាន់ខ្ពស់ APEC

Chia sẻ
(VOVWORLD) -សន្និសីទមន្ត្រីហិរញ្ញវត្ថុជាន់ខ្ពស់ APEC ២០១៧ ប្រព្រឹត្តទៅនាថ្ងៃទី១៩តុលា នៅទីក្រុង Hoi An ខេត្ត Quang Nam 
សន្និសីទមន្ត្រីហិរញ្ញវត្ថុជាន់ខ្ពស់ APEC - ảnh 1សន្និសីទមន្ត្រីហិរញ្ញវត្ថុជាន់ខ្ពស់ APEC 

សន្និសីទមន្ត្រីហិរញ្ញវត្ថុជាន់ខ្ពស់ APEC ២០១៧ ប្រព្រឹត្តទៅនាថ្ងៃទី១៩តុលា នៅទីក្រុង Hoi An ខេត្ត Quang Nam (ភាគកណ្ដាលវៀតណាម)។ នៅទីនេះ បណ្ដាសមាជិកបានពិភាក្សាអំពីពង្រាងសេចក្ដីថ្លែងការណ៍រួម របស់បណ្ដារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ  APEC។ លទ្ធផលនៃសន្និសីទនេះនឹងជាមូលដ្ឋានសំរាប់ខ្លឹមសាររបាយការណ៍ ដាក់ជូនសន្និសីទរដ្ឋមន្ត្រីហិរញ្ញវត្ថុ នឹងប្រព្រឹត្តទៅនាថ្ងៃទី២១ តុលាខាងមុខ។ តាមគំរោង នឹងមានដំណាងជាតិនិងអន្តរជាតិចំនួន៣០០នាក់ នឹងចូលរួមសន្និសីទ រដ្ឋមន្ត្រីហិរញ្ញវត្ថុ  APEC និងសន្និសីទទាក់ទិននានា។ បណ្ដារដ្ឋមន្ត្រីរបស់ខឿនសេដ្ឋកិច្ចសមាជិក ចំនួន២១ នឹងពិភាគ្សាអំពីស្ថានភាពសេដ្ឋកិច្ច ហិរញ្ញវត្ថុ ម៉ាក្រូសេដ្ឋកិច្ចសកល និងតំបន់ ពិនិត្យមើលលទ្ធផលនៃដំណើរសហប្រតិបត្តិការហិរញ្ញវត្ថុ…លៗ៕

ប្រតិកម្មទៅវិញ