|
សន្និសីទមន្ត្រីជាន់ខ្ពស់អាស៊ានត្រៀមរៀបចំឲ្យសន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេស អាស៊ានលើកទី៤៩បានបើកជាផ្លូវការ |
(VOVworld)-នាព្រឹកថ្ងៃទី២២កក្កដា នៅរដ្ឋធានីវៀងច័ន្ទប្រទេសឡាវ សន្និសីទ
មន្ត្រីជាន់ខ្ពស់អាស៊ាន (SOM) បានបើកជាផ្លូវការក្រោមអធិបតីភាពរបស់លោក
Alounkeo Kitikhoun រដ្ឋមន្ត្រីខុទ្ទកាល័នាយករដ្ឋមន្ត្រី និងជាប្រធាន SOM ឡាវ។
អញ្ជើញចូលរួមក្នុងសន្និសីទនៅមានវត្តមានប្រធាន SOM អាស៊ាន នៃប្រទេស
អាស៊ានទាំង១០ និង តំណាងគណៈលេខាធិការ។ គណៈប្រតិភូវៀតណាមចូល
រួមក្នុងសន្និសីទនេះដឹកនំាដោយអនុរដ្ឋមន្ត្រីក្រសួងការបទេស និងជាប្រធាន
SOM វៀតណាម លោក Le Hoai Trung។ សន្និសីទនេះ សំដៅត្រៀមរៀបចំឲ្យ
សន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៤៩ (AMM-៤៩) និងសន្និសីទពាក់
ព័ន្ធនានា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៤កក្កដាខាងមុខ។ សន្និសីទ AMM-៤៩
ជាសន្និសីទសំខាន់បំផុតក្នុងឆ្នាំរបស់ផ្នែកការទូតអាស៊ាន រវាងអាស៊ាន ជាមួយ
ដៃគូស្នូលដោយមានការចូលរួមរបស់រដ្ឋមន្ត្រីការបរទេសនៃប្រទេសចំនួន២៧
ដែលក្នុងនោះ មានប្រទេសអាស៊ានទាំង១០និងប្រទេសដៃគូរបស់អាស៊ានចំនួន
១៧៕