សន្និសីទមេគង្គ-ឡានឆាង លើកទីពីរចេញសេចក្ដីថ្លែងការណ៍ភ្នំពេញ

Chia sẻ
(VOVWORLD) -ដោយប្រធានបទ “ដងទន្លេសន្តិភាព និងអភិវឌ្ឍន៍ដោយនិរន្តរភាពរបស់យើង” សន្និសីទជាន់ខ្ពស់ មេគង្គ-ឡានឆាង លើកទីពីរ បានប្រព្រឹត្តិទៅនាថ្ងៃទី ១០ មករា នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា បានពិនិត្យឡើងវិញនូវស្ថានភាពអនុវត្តកិច្ចសហប្រតិបត្តិការចាប់តាំងពីសន្និសីទ MLC លើកដំបូង កាលពីខែមិនា ឆ្នាំ ២០១៦ មក និងពិភាក្សាលើទិសដៅសហប្រតិបត្តិការនាពេលខាងមុខ។
សន្និសីទមេគង្គ-ឡានឆាង លើកទីពីរចេញសេចក្ដីថ្លែងការណ៍ភ្នំពេញ - ảnh 1សន្និសីទមេគង្គ-ឡានឆាង លើកទីពីរចេញសេចក្ដីថ្លែងការណ៍ភ្នំពេញ 

ដោយប្រធានបទ “ដងទន្លេសន្តិភាព និងអភិវឌ្ឍន៍ដោយនិរន្តរភាពរបស់យើង” សន្និសីទជាន់ខ្ពស់ មេគង្គ-ឡានឆាង លើកទីពីរ បានប្រព្រឹត្តិទៅនាថ្ងៃទី ១០ មករា នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា បានពិនិត្យឡើងវិញនូវស្ថានភាពអនុវត្តកិច្ចសហប្រតិបត្តិការចាប់តាំងពីសន្និសីទ MLC លើកដំបូង កាលពីខែមិនា ឆ្នាំ ២០១៦ មក និងពិភាក្សាលើទិសដៅសហប្រតិបត្តិការនាពេលខាងមុខ។

បណ្ដាថ្នាក់ដឹកនាំ បានអះអាងឡើងវិញនូវគោលដៅកសាងតំបន់ មេគង្គ-ឡានឆាងមួយ ប្រកបដោយសន្តិភាព ស្ថិរភាព អភិវឌ្ឍន៍ និងសម្បូររុងរឿងហើយឯកភាពលើកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង គឺគប្បីរួមចំណែកយ៉ាងសកម្មថែមទៀតទៅក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចនៅតំបន់ បង្រួញគម្លាតអភិវឌ្ឍន៍រវាងបណ្ដាប្រទេសជាសមាជិក និងជួយឧបត្ថម្ភក្នុងការកសាងសហគមអាស៊ាន។

 នៅក្នុងសន្និសីទនេះ បណ្ដាថ្នាក់ដឹកនាំបានអនុម័តលើ សេចក្ដីថ្លែងការណ៍ភ្នំពេញ និងផែនការសកម្មភាព រយៈពេល ៥ ឆ្នាំ MLC ដំណាក់កាល ២០១៨ - ២០២២ ដោយមានទិសដៅធំៗ និងវិធានការអនុវត្តកិច្ចសហប្រតិបត្តិការលើសសរទ្រូងទាំងបី គឺ សន្តិសុខ នយោបាយ  សេដ្ឋកិច្ច និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។

បញ្ចប់សន្និសីទនេះ នាយករដ្ឋមន្ត្រីកម្ពុជាបានផ្ទេរប្រគល់តួនាទីជាអធិបតីរៀបចំកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង ជូននាយករដ្ឋមន្ត្រីឡាវ។

អញ្ជើញថ្លែងមតិនៅក្នុងសន្និសីទកាសែតក្រៅយពីសន្និសីទនេះ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចហ៊ុនសែនបានឲ្យដឹងថា៖

 “បញ្ចប់សន្និសីទនេះ យើងបានបង្កើត លេខាធិការដ្ឋានសម្របសម្រួលនៃប្រទេសនីមួយៗ និងគណៈកម្មាធិការមួយចំនួនផ្សេងៗទៀត ដើម្បីជួយឧបត្ថម្ភឲ្យប្រទេសជាសមាជិក និងអង្គភាពមួយចំនួនទៀតដូចជា៖ មជ្ឃមណ្ដាលសហប្រតិបត្តិការប្រភពទឹក មជ្ឈមណ្ឌលការពារបរិស្ថាន មេគង្គ-ឡានឆាង និង មជ្ឈមណ្ឌលស្រាវជ្រាវ មេគង្គ-ឡានឆាង។ យើងមានក្ដីសប្បាយរីករាយ និង មោទនភាពដែល អនុវត្ត បានល្អនូវរាល់ការសន្យា មេគង្គ-ឡានឆាងលើកដំបូងកន្លងទៅ”៕

ប្រតិកម្មទៅវិញ