សន្និសីទពន្លឿនការវិនិយោគរបស់វៀតណាមនៅអាមេរិក

Chia sẻ
(VOVworld) - នាថ្ងៃទី១ កក្កដា នៅទីក្រុងញូវយ៉ករបស់
អាមេរិក ក្រសួងហិរញ្ញវត្ថុ វៀតណាមនិងគណៈកម្មាធិ
ការភាគហ៊ុនរដ្ឋបានសហការជាមួយដៃគូអាមេរិករៀប
ចំសន្និសីទពន្លឿនការវិនិយោគ សំដៅបង្កើតកាណាល់
សន្ទនាជាក់ស្ដែង ដែលជួយឲ្យអង្គភាពអាជីវកម្ម វិនិយោគិនអាមេរិកនានាយល់ច្បាស់ជាងអំពីស្ថាន ភាពនៅវៀតណាម
(VOVworld) - នាថ្ងៃទី១ កក្កដា នៅទីក្រុងញូវយ៉ក របស់អាមេរិក ក្រសួងហិរញ្ញវត្ថុ វៀតណាមនិងគណៈកម្មាធិការភាគហ៊ុនរដ្ឋបានសហការជាមួយដៃគូអាមេរិករៀបចំ
សន្និសីទពន្លឿនការវិនិយោគ សំដៅបង្កើតកាណាល់សន្ទនាជាក់ស្ដែង ដែលជួយឲ្យ
អង្គភាពអាជីវកម្ម វិនិយោគិនអាមេរិកនានាយល់ច្បាស់ជាងអំពីស្ថាន ភាពនៅវៀត
ណាម ក៏ដូចជាពង្រឹងជំនឿជាក់របស់វិនិយោគិនអាមេរិកចំពោះសក្ដានុភាពអភិ
វឌ្ឍន៍នៃទីផ្សារវៀតណាមផងដែរ។ចូលរួមសន្និសីទនេះមានរដ្ឋមន្រ្តី ក្រសួងហិរញ្ញ
វត្ថុវៀតណាមលោក Dinh Tien Dung ប្រធានក្រុមការងារតំណាងអចិន្ត្រៃរបស់វៀត
ណាមប្រចាំនៅអាមេរិកលោកស្រី Nguyen Phuong Nga អនុ ប្រធានសហគមន៍អាជី
វកម្មអាស៊ាន-អាមេរិក Marc Mealy រួមជាមួយតំណាងនៃក្រុមហ៊ុនវៀតណាមនិង
អាមេរិកជាង១៦០ក្រុមហ៊ុនទៀត។
សន្និសីទពន្លឿនការវិនិយោគរបស់វៀតណាមនៅអាមេរិក - ảnh 1
រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុវៀតណាមលោក Dinh Tien Dung ទៅទស្សនា
មន្ទីរផ្លាស់ប្ដូរភាគហ៊ុនក្រុងញូវយ៉កនាឆ្នាំ២០១៤

ក្រោមប្រធានបទ “វៀតណាមរបស់ខ្ញុំ - កន្លែងវិនិយោគរបស់មិត្ត” សន្និសីទឆ្នាំនេះ ត្រូវបានបែងចែកជាសម័យចំនួន២។សម័យទី១ គឺសំដៅបច្ចុប្បន្នកម្ម ផ្លាស់ប្ដូរ
គោលនយោបាយនិងផ្ទៀងស្ដាប់មតិវាយតំលៃ ការចែករំលែករបស់មជ្ឈដ្ឋានវិនិ
យោគិនអាមេរិក។សម័យទី២គឺបរិយាកាសសន្ទនារវាងអង្គភាពអាជីវកម្មជាមួយ វិនិយោគិននានាតាមរយៈការចែករំលែករបស់បណ្ដាក្រុមហ៊ុនអាមេរិកដែលបាន និងកំពុងធ្វើសកម្មភាពនៅទីផ្សារហិរញ្ញវត្ថុវៀតណាមអំពីមេរៀនជោគជ័យ ក៏ដូច ជាការចែករំលែករបស់ក្រុមហ៊ុនវៀតណាមជាមួយវិនិយោគិនអាមេរិកអំពីឱកាស វិនិយោគនៅវៀតណាមកនិងតួនាទីរបស់វិនិយោគិនបរទេស។តាមនោះ បណ្ដា អង្គភាពអាជីវកម្មនិងវិនិយោគិនដកចេញដំណោះស្រាយនានា រួមចំណែកបង្កើត
បរិយា កាសវិនិយោគល្អជាងនៅទីផ្សារភាគហ៊ុនវៀតណាម៕

ប្រតិកម្មទៅវិញ