សន្និសីទពន្លឿនការវិនិយោគនៅតំបន់ពាយ័ព្យ

Chia sẻ
(VOVworld) - នៅទីនេះ បណ្ដាអ្នកគ្រប់គ្រង អ្នកវិទ្យា
សាស្ត្រ និង វិនិយោគិន អង្គភាពអាជីវកម្មនៅក្នុងនិង
ក្រៅប្រទេសជាច្រើន បានជួបប្រាស្រ័យ ផ្លាស់ ប្ដូរអំពី
ការងារគ្រប់គ្រងរដ្ឋ យន្តការគោលនយោបាយ បរិយា
កាសវិនិយោគ ក៏ដូចជា បង្កើតទំនាក់ទំនងសហប្រតិបតិ្តការ តភ្ជាប់អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅ
តំបន់ពាយ័ព្យ។
(VOVworld) - ក្នុងក្របខ័ណ្ឌកម្មវិធី “រួមដៃជាមួយជនរួមជាតិនៅតំបន់ពាយ័ព្យ” ដែល
 បានរៀបចំឡើងនៅស្រុក Moc Chau ខេត្ត Son La ភាគខាងជើងវៀតណាម នាព្រឹក
ថ្ងៃទី៤ មេសា បានប្រព្រឹត្តទៅសន្និសីទពន្លឿនការវិនិយោគនៅតំបន់ពាយ័ព្យនិង
លើក ដម្កើងអង្គភាពអាជីវកម្មគំរូនានា។នៅទីនេះ បណ្ដាអ្នកគ្រប់គ្រង អ្នកវិទ្យា
សាស្ត្រ និង វិនិយោគិន អង្គភាពអាជីវកម្មនៅក្នុងនិងក្រៅប្រទេសជាច្រើន បានជួប
ប្រាស្រ័យ ផ្លាស់ ប្ដូរអំពីការងារគ្រប់គ្រងរដ្ឋ យន្តការគោលនយោបាយ បរិយាកា
សវិនិយោគ ក៏ដូចជា បង្កើតទំនាក់ទំនងសហប្រតិបតិ្តការ តភ្ជាប់អភិវឌ្ឍន៍សេដ្ឋកិច្ច
សង្គមនៅតំបន់ពាយ័ព្យ។
សន្និសីទពន្លឿនការវិនិយោគនៅតំបន់ពាយ័ព្យ - ảnh 1
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ថ្លែងមតិនៅសន្និសីទ

គណៈចាត់តាំងបានអំពាវនាវអង្គភាពអាជីវកម្មចំនួន២៩ផ្ដល់ការជួយឧបត្ថម្ភ
សំរាប់ការងារសុខុមាលភាពសង្គមនៅតំបន់នេះ ដោយមានប្រភពទុនសរុបជាង
៥០០ពាន់លានដុង ប្រគល់វិញ្ញាបនបត្រវិនិយោគសំរាប់គំរោងការណ៍ចំនួន១៥ ដោយមានទុនសរុបជិត១០ ពាន់ពាន់លានដុង និងលើកដម្កើងអង្គភាពអាជីវកម្ម
ជាគំរូចំនួន៥៩ ដែលមានការ រួមវិភាគទានដ៏សែនសំខាន់ ក្នុងការអភិវឌ្ឍន៍រួម
នៃតំបន់។លោក Truong Xuan Cu អនុប្រធានគណៈកម្មការទទួលបន្ទុកតំបន់
ពាយ័ព្យបានឲ្យដឹងថា៖
“យើងត្រូវអះអាងថា តំបន់ពាយ័ព្យចង់អភិវឌ្ឍន៍គឺត្រូវមានវិនិយោគិន។ដោយ
ហេតុនេះ ការអំពាវនាវ ទាក់ទាញវិនិយោគិនគឺចំបាច់ណាស់។យើងត្រូវឃោស
នាសំរាប់អង្គភាព អាជីវកម្មនិងវិនិយោគិនដើម្បីធ្វើឲ្យគេយល់ថា ក្រៅពីអត្ថប្រ
យោជន៍ ចំណុចស្នូលគឺ ចែករំលែកជាមួយជនរួមជាតិ ជួយឧបត្ថម្ភជនរួមជាតិ
នៅទីនេះ ពីព្រោះជនរួមជាតិនៅ តំបន់ពាយ័ព្យក៏ឧស្សាព្យាយាម ប៉ុន្តែដោយ
សារអ្វីៗដែលប្រវត្តិសាស្ត្របន្សល់ទុក ដោយសារលក្ខណៈធម្មជាតិ នា
បច្បុប្បន្នតំបន់នេះនៅកំពុងជួបការលំបាកជាច្រើន។”
មុននោះ នាយប់ថ្ងៃទី៣ មេសា នៅស្រុក Moc Chau គណៈកម្មការទទួលបន្ទុក
តំបន់ ពាយ័ព្យបានសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Son La រៀប
ចំពិធីប្រកាស សេចក្ដីសំរេចចិត្តរបស់នាយករដ្ឋមន្រ្តីស្ដីអីការអភិវឌ្ឍន៍មណ្ឌល
តេសចរណ៍ជាតិ Moc Chau៕

ប្រតិកម្មទៅវិញ