សន្និសីទពិគ្រោះយោបល់ក្រៅផ្លូវការថ្នាក់រដ្ឋមន្ត្រីត្រៀមរៀបចំសំរាប់ COP 21

Chia sẻ

(VOVworld) – សន្និសីទពិគ្រោះយោបល់ក្រៅផ្លូវការថ្នាក់
រដ្ឋមន្ត្រីត្រៀមរៀបចំ សំរាប់សន្និសីទ អ​.ស.ប. ស្តីពីបំរ៉ែបំ
រួលអាកាសធាតុលើកទី ២១ (COP 21) បានបើកនា
រសៀលថ្ងៃទី ៨ វិច្ឆិកា នៅទីក្រុងប៉ារីស (បារាំង)
ដោយមានការចូលរួមរបស់រដ្ឋមន្ត្រីបរិស្ថាននិងថា
មពលមកពីប្រទេសចំនួន ៦០ លើពិភពលោក។ 


សន្និសីទពិគ្រោះយោបល់ក្រៅផ្លូវការថ្នាក់រដ្ឋមន្ត្រីត្រៀមរៀបចំសំរាប់ COP 21 - ảnh 1
សន្និសីទពិគ្រោះយោបល់ក្រៅផ្លូវការថ្នាក់រដ្ឋមន្ត្រីត្រៀមរៀបចំសំរាប់ COP 21 (Image: VNA)

(VOVworld) – សន្និសីទពិគ្រោះយោបល់ក្រៅផ្លូវការថ្នាក់រដ្ឋមន្ត្រីត្រៀមរៀបចំ
សំរាប់សន្និសីទ អ​.ស.ប. ស្តីពីបំរ៉ែបំរួលអាកាសធាតុលើកទី ២១ (COP 21) បាន
បើកនារសៀលថ្ងៃទី ៨ វិច្ឆិកា នៅទីក្រុងប៉ារីស (បារាំង) ដោយមានការចូលរួម
របស់រដ្ឋមន្ត្រីបរិស្ថាននិងថាមពលមកពីប្រទេសចំនួន ៦០ លើពិភពលោក។
សន្និសីទនឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃក្រោមសហអធិបតីរបស់រដ្ឋមន្ត្រី
ការបរទេសបារាំង លោក Laurent Fabius រដ្ឋមន្ត្រីក្រសួងបរិស្ថានប៉េរូនិងដែល
ជាប្រធានសន្និសីទ COP 20 លោក Manuel Pulgar-Vidal។ ថ្លែងមតិនៅពិធីបើក
សន្នីសីទ រដ្ឋមន្ត្រីការបរទេសបារាំង លោក Laurent Fabius បានឲ្យដឹងថា៖
បណ្ដាប្រទេសយល់ដឹងរួមបានថា៖ ការត្រួតពិនិត្យឧស្ម័ន្ធបញ្ចេញចោលដែល
បង្កឲ្យមានឥទ្ធិពលផ្ទះកញ្ចក់គឺជាការសាកល្បងយូរអង្វែងដែលទាមទាធ្វើ
សកម្មភាពច្រើនថែមទៀតក្នុងយន្តការពង្រឹងដើម្បីរក្សារសីតុណ្ភភាពនៅ
ផែនដីកើនឡើងខ្ពស់បំផុតត្រឹមតែ ២ អង្សារ C ពីឥឡូវនេះដល់ឆ្នាំ ២១០០
ប៉ុណ្ណោះ។ លោក Laurent Fabius ក៏បានឲ្យដឹង ថែមទៀតថា៖ នៅបណ្ដាការ
ចរចារនាខែតុលាកន្លងទៅនៅទីក្រុង Bonn អាល្លឺម៉ង់ ទោះបីជានៅ​មានការ
ខ្វែងគំនិតជាច្រើនក្តី ប៉ុន្តែ ប្រទេសនានាបានឯកភាពបាន ឯកសារមួយស្តីពី
បំរ៉ែបំរួលអាកាសធាតុដែលគ្រោងនឹងអនុម័តនៅសន្និសីទ COP 21 ខាងមុខ៕

ប្រតិកម្មទៅវិញ