សន្និសិទប្រធានបទស្ដីពីការកសាងច្បាប់

Chia sẻ
(VOVWORLD) -សន្និសីទប្រធានបទស្ដីពីការកសាងច្បាប់ និងដំណើរការអនុវត្តកម្មវិធីកសាងច្បាប់ និងនីតិបញ្ញត្តិនៃរដ្ឋសភាវៀតណាម បានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី ៨ កញ្ញា នៅទីក្រុងហាណូយ។ 
សន្និសិទប្រធានបទស្ដីពីការកសាងច្បាប់ - ảnh 1លោក Bui Van Ga អនុរដ្ឋមន្រ្តីក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាម 

សន្និសីទដោយប្រធានបទស្ដីពីការកសាងច្បាប់ និងដំណើរការអនុវត្តកម្មវិធីកសាងច្បាប់ និងនីតិបញ្ញត្តិនៃរដ្ឋសភាវៀតណាម បានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី ៨ កញ្ញា នៅទីក្រុងហាណូយ។ អនុប្រធានរដ្ឋសភាលោក Uong Chu Luu បានអញ្ជើញជាអធិបតី។ នៅទីនេះ អង្គប្រជុំបានបង្ហាញយ៉ាងច្បាស់នូវបញ្ហានៅសេសសល់ដែលបានអូសបន្លាយក្នុងកិច្ចការកសាងច្បាប់ នីតិបញ្ញត្តិ ដែលធ្វើឱ្យកម្មវិធីនេះត្រូវកែសម្រួលជាច្រើនដង ក៏ប៉ុន្តែមិនបានអនុវត្តតាមផែនការកំណត់នៅឡើយ ហើយគុណភាពនៃច្បាប់មួយចំនួននៅមិនទាន់ខ្ពស់។ អញ្ជើញថ្លែងមតិស្ដីពីការរៀបចំយកមតិក្នុងដំណើរការកសាងច្បាប់នៅទីនេះ លោក Bui Van Ga អនុរដ្ឋមន្រ្តីក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាម បានថ្លែងយ៉ាងដូច្នេះថា៖

        “ប្រសិនបើ យកមតិរបស់ស្ថាប័ននានាតាមរយៈកម្មភិបាលដែលគ្មានការទទួលខុសត្រូវនោះ គឺយោបល់នេះគ្មានគុណភាព ដូចសេចក្ដីប្រាថ្នារបស់យើងឡើយ។ ដូច្នេះ យើងខ្ញុំស្នើឲ្យស្ថាប័ននានា ដែលទទួលបានឯកសារសូមផ្ដល់មតិចំពោះគម្រោងច្បាប់នានា គឺគប្បីផ្ដល់មតិយ៉ាងហ្មត់ចត់ ហើយមានស្មារតីទទួលខុសត្រូវខ្ពស់។ តាមនោះ ប្រព័ន្ធឯកសារច្បាប់របស់យើងទើបមានភាពល្អប្រសើរ”។

        អង្គប្រជុំបានឲ្យដឹងថា នាពេលខាងមុខបរិមាណការងារត្រូវធ្វើគឺច្រើនណាស់ ហើយទាមទារឲ្យស្ថានប័នទាក់ទិននានាត្រូវមានការទទួលខុសត្រូវខ្ពស់ និងទាន់ពេលវេលា៕

ប្រតិកម្មទៅវិញ