ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vuong Dinh Hue (រូបថត៖ vov.vn) |
នេះជាការធ្វើជំរឿនចំនួនប្រជាជននិងលំនៅដ្ឋានលើកទី ៥ ចាប់តាំងពីឆ្នាំ ១៩៧៥ ដែលត្រូវបានធ្វើឡើងលើចំនួនប្រជាជនជាក់ស្តែងជាង ៩៦,២ លាននាក់ ស្នាក់ នៅក្នុងក្រុមគ្រួសារជិត ២៦,៩ លានគ្រួសារ។ ការធ្វើជំរឿនចំនួនប្រជាជនបានប្រមូលបានព័ត៌មានជាមូលដ្ឋាន ព្រមទាំងវាយតម្លៃចំពោះការប្រែប្រួលចំនួនប្រជាជន ដូចជាស្ថានភាពកំណើត មរណភាព ការផ្លាស់ទីលំនៅរបស់ប្រជាជននិងព័ត៌មានអំពីការងារធ្វើជាដើម។ អញ្ជើញថ្លែងមតិនៅសន្និសីទ្ធនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា៖
«ថ្ងៃនេះយើងបានប្រកាសលទ្ធផលហើយ ប៉ុន្តែត្រូវតែចងក្រងរបាយការណ៍នានាដែលមានជំនាញដើម្បីធ្វើការវិភាគនិងវាយតម្លៃជាលម្អិតថែមទៀត។ ទីមួយត្រូវធ្វើឲ្យតួលេខស្ថិតិឲ្យកាន់តែជាក់ស្តែង មិនត្រឹមតែសំរាប់ក្រុមអ្នកគ្រប់គ្រប់ ប៉ុណ្ណោះទេ ថែមទាំងសំរាប់ប្រជាជនទៀតផង។ ទីពីរគឺការថែរក្សាឯកសារនិងទិន្នន័យមានសារៈសំខាន់ណាស់ ហើយយើងត្រូវការមានដំណោះស្រាយបម្រុងទុកជាមុន។រីឯទីបី តួរលេខរបស់វៀតណាមមានចំនួនប្រជាជន«មាស» ប៉ុន្តែល្បឿនចំនួនប្រជាជនមានភាពចំណាស់ជរាកាន់តែឆាប់រហ័សណាស់ ហេតុដូច្នេះចាំបាច់ត្រូវធ្វើការវិភាគបញ្ហានេះ ដើម្បីជំនះពុះពារឆ្លងកាត់បានកម្រិតនៃចំណូលមធ្យមទៅឡងប្រាក់ចំណូលមធ្យមខ្ពស់និងប្រាក់ចំណូលខ្ពស់ដូចអ្វីដែលចែងនៅក្នុងយុទ្ធសាស្ត្រ ដើម្បីជំនះពុះពារលើស្ថានការណ៍មិនក្លាយជាអ្នកមានទើបបានចាស់ហើយ»៕