សន្និសីទបណ្តុះបណ្ដាលកសិកម្មនិងជំរុញកសិកម្មលើកទី ២៥ នៅវៀតណាម

Chia sẻ
(VOVWORLD) - ចាប់ពីថ្ងៃទី ២៣ ដល់ទី ២៥ ឧសភា ឆ្នាំ ២០១៨ បានប្រព្រឹត្តទៅសន្និសីទបណ្តុះ បណ្ដាលនិងជំរុញកសិកម្មលើកទី ២៥ នៅវៀតណាម (AGAWATE 25)។ ចូមរួមសន្និសីទលើកនេះមានតំណាងរបស់ប្រទេសអាស៊ានដូចជាប្រ៊ុយណេ កម្ពុជា ឡាវ ឥណ្ឌូណេស៊ី ជាដើម។ 
សន្និសីទបណ្តុះបណ្ដាលកសិកម្មនិងជំរុញកសិកម្មលើកទី ២៥ នៅវៀតណាម - ảnh 1
សន្និសីទបណ្តុះបណ្ដាលកសិកម្មនិងជំរុញកសិកម្មលើកទី ២៥ នៅវៀតណាម
 

 

  ចាប់ពីថ្ងៃទី ២៣ ដល់ទី ២៥ ឧសភា ឆ្នាំ ២០១៨ បានប្រព្រឹត្តទៅសន្និសីទបណ្តុះបណ្ដាលនិងជំរុញកសិកម្មលើកទី ២៥ នៅវៀតណាម (AGAWATE 25)។ ចូមរួមសន្និសីទលើកនេះមានតំណាងរបស់ប្រទេសអាស៊ានដូចជាប្រ៊ុយណេ កម្ពុជា ឡាវ ឥណ្ឌូណេស៊ី ជាដើម។ ថ្លែងមតិនៅពិធីបើក នាយកមជ្ឈមណ្ឌល ជំរុញកសិកម្មជាតិវៀតណាម លោក Tran Van Khoi បានឲ្យដឹងថា៖

«ក្នុងកម្មវិធីសហប្រតិបត្តិការថ្នាក់រដ្ឋមន្ត្រីអាស៊ានមានសកម្មភាពអភិវឌ្ឍន៍ ជាច្រើនលើវិស័យកសិកម្មនិងកសិកម្មជនបទ ក្នុងនោះ មានការហ្វឹកហាត់និង ជំរុញកសិកម្មុ។ គោលដៅនៃសន្និសីទលើកនេះជាការផ្លាស់ប្តូរបទពិសោធន៍ កសាងផែនការធ្វើសកម្មភាពសំរាប់ប្រព័ន្ធជំរុញកសិកម្មនៅប្រទេសអាស៊ាននានា។ តាមរយៈនោះ ជួយឧបត្ថម្ភសហប្រតិបត្តិការនិងចែករំ លែកព័ត៌មានជាមួយគ្នា។ សន្និសីទលើកនេះនឹងពិភាក្សាអំពីបញ្ហាប្រមូលផ្តុំផលិត កសិកម្មនិរន្តរភាព សុវត្ថិភាពស្បៀងអាហារនិងការទប់ទល់នឹងបំរ៉ែបំរួលអាកាស ធាតុ។ ពិសេសគឺការលើកកំពស់សមត្ថភាពសំរាប់ប្រព័ន្ធជំរុញកសិកម្មនៅ មូលដ្ឋាន។»

រីឯខ្លួនវិញ នាយិការមជ្ឈមណ្ឌលជំរុញកសិកម្មឥណ្ឌូណេស៊ី លោកស្រី Siti Munifah Abubakar បានចែករំលែកថា៖

«ចូលរួមសន្និសីទលើកទី ២៥ នេះ យើងខ្ញុំមានគោលបំណងស្វែងយល់អំពី ការអភិវឌ្ឍខឿនកសិកម្មនៃប្រទេសជាសមាជិកអាស៊ាន។ ពីនោះ ឥណ្ឌូណេស៊ី អាចរៀនសូត្របទពិសោធន៍ខាងកសិកម្មនិងការជំរុញកសិកម្មពីប្រទេស ក្នុងប្លុក។ ក្រៅពីនោះ ឥណ្ឌូណេស៊ីចង់ចែករំលែកបទពិសោធន៍របស់ខ្លួមអំពី កសិកម្មនិងការជំរុញកសិកម្ម ពិសេសគឺក្នុងផ្នែកឧស្សាហកម្មម្ហូបអាហារ halal៕»

ប្រតិកម្មទៅវិញ