សន្និសីទបែងចែកការងារ អចិន្រ្តៃយ៍ក្រុមប្រឹក្សាប្រជាជននៃខេត្តទាំង ៦ នៅប៉ែកខាងជើងតំបន់ភាគកណ្ដាលវៀតណាម

Chia sẻ
(VOVWORLD) -នាថ្ងៃទី ៤ សីហា នៅទីក្រុង Hue (ភាគកណ្ដាលវៀតណាម) បានប្រព្រឹត្តិទៅសន្និសីទបែងចែកការងារនៃអចិន្រ្តៃយ៍ក្រុមប្រឹក្សាប្រជាជននៃខេត្តទាំង ៦ នៅប៉ែកខាងជើងតំបន់ភាគកណ្ដាលវៀតណាម (ពី Thanh Hoa ដល់ Thua Thien -Hue ) លើកទី ២ អាណត្តិ ២០១៦ - ២០២១។
សន្និសីទបែងចែកការងារ អចិន្រ្តៃយ៍ក្រុមប្រឹក្សាប្រជាជននៃខេត្តទាំង ៦ នៅប៉ែកខាងជើងតំបន់ភាគកណ្ដាលវៀតណាម - ảnh 1សន្និសីទបែងចែកការងារ អចិន្រ្តៃយ៍ក្រុមប្រឹក្សាប្រជាជននៃខេត្តទាំង ៦ នៅប៉ែកខាងជើងតំបន់ភាគកណ្ដាលវៀតណាម 

នាថ្ងៃទី ៤ សីហា នៅទីក្រុង Hue (ភាគកណ្ដាលវៀតណាម) បានប្រព្រឹត្តិទៅសន្និសីទបែងចែកការងារនៃអចិន្រ្តៃយ៍ក្រុមប្រឹក្សាប្រជាជននៃខេត្តទាំង ៦ នៅប៉ែកខាងជើងតំបន់ភាគកណ្ដាលវៀតណាម (ពី Thanh Hoa ដល់ Thua Thien -Hue ) លើកទី ២ អាណត្តិ ២០១៦ - ២០២១។ ប្រធានបទនៃសន្និសីទនេះគឺ “ដំណោះស្រាយបង្កើនប្រសិទ្ធភាពនៃសកម្មភាពសួរដេញដោល និងអធិប្បាយនៅក្នុងសម័យប្រជុំនៃក្រុមប្រឹក្សាប្រជាជន និងកិច្ចប្រជុំអចិន្រ្តៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្ត”។ អញ្ជើញថ្លែងមតិនៅទីនេះ អនុប្រធាអចិន្ដ្រៃយ៍រដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានវាយតម្លៃខ្ពស់ចំពោះដំណោះស្រាយ និងលទ្ធផលដែលទទួលបានរបស់ក្រុមប្រឹក្សាប្រជាជនគ្រប់ខេត្ត ទីក្រុងនៅ ប៉ែកខាងជើងតំបន់ភាគកណ្ដាលវៀតណាម។ លោកស្រីបានស្នើឲ្យក្រុមប្រឹក្សាប្រជាជនគ្រប់ខេត្ត ទីក្រុងនៅប៉ែកខាងជើងតំបន់ភាគកណ្ដាលពង្រីកតួនាទីជាស្ថាប័នអំណាចរបស់រដ្ឋនៅមូលដ្ឋាន ហើយរួមវិភាគទានជាក់ស្ដែងអនុវត្តសេចក្ដីសម្រេចចិត្តរបស់បក្ស៕

ប្រតិកម្មទៅវិញ