សន្និសីទបូកសរុបសកម្មភាពរបស់គណៈកម្មការបញ្ជាណែនាំជាតិទទួលបន្ទុកឆ្នាំមិត្តភាពវៀតណាម-កម្ពុជា

Chia sẻ
(VOVWORLD) -សន្និសីទបូកសរុបសកម្មភាពរបស់គណៈកម្មការជាតិទទួល បន្ទុកឆ្នាំមិត្តភាពវៀត ណាម-កម្ពុជានិងឆ្នាំសាមគ្គីភាព មិត្តភាពវៀតណាម-ឡាវ ក្រោមអធិបតីភាពរបស់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានប្រ ព្រឹត្តទៅនាព្រឹកថ្ងៃទី២៤ខែមករា នៅទីក្រុងហាណូយ។ 
សន្និសីទបូកសរុបសកម្មភាពរបស់គណៈកម្មការបញ្ជាណែនាំជាតិទទួលបន្ទុកឆ្នាំមិត្តភាពវៀតណាម-កម្ពុជា - ảnh 1ទិដ្ឋភាពនៃសន្និសីទ 

អញ្ជើញថ្លែងមតិនៅសន្និសីទ នេះ លោក Pham Binh Minh បាន អះអាងថា ឆ្នាំមិត្តភាពវៀតណាម-កម្ពុជានិងឆ្នាំសាមគ្គីភាព មិត្តភាព វៀតណាម-ឡាវ បានប្រព្រឹត្តទៅដោយមានសកម្មភាពទូលំទូលាយជាច្រើន សម្បូរបែប រួមចំណែកដល់ការផ្លាស់ប្តូរជាវិជ្ជមាននៃការយល់ឃើញរបស់ប្រជាជនវៀតណាមក៏ដូចជាប្រជាជនកម្ពុជានិងឡាវផង ដែរ។

        លោក Pham Binh Minh បានសង្កត់ធ្ងន់ថា ទំនាក់ទំនងយ៉ាងល្អប្រ សើររវាងវៀត ណាមជាមួយប្រទេសមិត្តទាំងពីរនោះគឺបានសាងឡើងដោយច្រើនជំនាន់។ តាមនោះ វៀតណាមគប្បីពង្រឹងថែមទៀតចំណងសាមគ្គីភាពមិត្តភាពនិងកិច្ចសហប្រតិបត្តិការយូរ អង្វែងជាមួយកម្ពុជានិងឡាវ។លោកឧបនាយករដ្ឋមន្ត្រីបានស្នើឲ្យបន្តជម្រុញកិច្ច សហ ប្រ តិបត្តិការលើគ្រប់វិស័យជាមួយកម្ពុជានិងឡាវឈរលើមូលដ្ឋានទំនាក់ទំនង អ្នកជិតខាងមិត្តភាពប្រពៃណី ដើម្បីផលប្រយោជន៍របស់ប្រទេសនីមួយៗ៕

ប្រតិកម្មទៅវិញ