សន្និសីទបូកសរុបការងាររបស់ក្រុមប្រឹក្សាប្រជាជនខេត្ត ក្រុង ចំណុះមជ្ឈឹម ឆ្នាំ២០២១ អនុវត្តន៍ការងារឆ្នាំ ២០២២

Chia sẻ

(VOVWORLD) - សន្និសីទបូកសរុបការងាររបស់ក្រុមប្រឹក្សាប្រជាជនខេត្ត ក្រុង ចំណុះមជ្ឈឹម ឆ្នាំ២០២១ អនុវត្តន៍ការងារឆ្នាំ ២០២២ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២១ ខែកុម្ភៈ នៅទីក្រុងហាណូយ។

សន្និសីទបូកសរុបការងាររបស់ក្រុមប្រឹក្សាប្រជាជនខេត្ត ក្រុង ចំណុះមជ្ឈឹម ឆ្នាំ២០២១ អនុវត្តន៍ការងារឆ្នាំ ២០២២ - ảnh 1កិច្ចប្រជុំលើកទី៣ នៃក្រុមប្រឹក្សាប្រជាជនទីក្រុងហូជីមិញ អាណត្តិ ២០២១-២០២៦ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ (រូបថត៖ TTXVN)

នាព្រឹកថ្ងៃទី ២១ ខែកុម្ភៈ នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងបណ្តាអនុប្រធានរដ្ឋសភា បានអញ្ជើញជាអធិបតីក្នុងសន្និសីទបូកសរុបការងាររបស់ក្រុមប្រឹក្សាប្រជាជនឆ្នាំ ២០២១ និងអនុវត្តន៍ផែនការការងារឆ្នាំ ២០២២ នៃខេត្តក្រុងចំនួន ២៥ នៅភាគខាងជើង។

ពីប្រតិបត្តិការជាក់ស្តែងរបស់ក្រុមប្រឹក្សាប្រជាជននៃខេត្តក្រុងមួយចំនួនចំណុះមជ្ឈឹម តំណាងចូលរួមបានចែករំលែកការលំបាកនិងឧបសគ្គ ដកចេញមេរៀនបទពិសោធន៍ និងវិធីធ្វើដែលអាចបត់បែន ប្រកប ដោយភាពច្នៃប្រឌិត និងសមស្របតាមស្ថានភាពជាក់ស្តែង ដាក់សំណើរទៅគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាដើម្បីចេញសេចក្តីសម្រេចលើដំណោះស្រាយបន្តការលើកកកម្ពស់គុណភាពនិងការអនុវត្តការងាររបស់ក្រុមប្រឹក្សាប្រជាជន រួមចំណែកលើកកម្ពស់តួនាទីរបស់ប្រព័ន្ធស្ថាប័នដោយប្រជាជនជ្រើសរើសនៅតាមមូលដ្ឋាន៕

ប្រតិកម្មទៅវិញ