សន្និសិទ្ធថ្នាក់ទីប្រឹក្សាពាណិជ្ជកម្មនិងប្រធានស្ថាប័នតំណាងពាណិជ្ជកម្មវៀតណាមប្រចាំទ្វីបអឺរ៉ុប

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១១ ខែមិថុនា នៅទីក្រុងម៉ូស្គូ នៃប្រទេសរុស្ស៊ី បានប្រព្រឹត្តទៅនូវសន្និសីទថ្នាក់ទីប្រឹក្សាពាណិជ្ជ កម្មនិងប្រធានស្ថាប័នតំណាងពាណិជ្ជកម្មវៀតណាមប្រចាំទ្វីបអឺរ៉ុប។ 
សន្និសិទ្ធថ្នាក់ទីប្រឹក្សាពាណិជ្ជកម្មនិងប្រធានស្ថាប័នតំណាងពាណិជ្ជកម្មវៀតណាមប្រចាំទ្វីបអឺរ៉ុប - ảnh 1ទិដ្ឋភាពនៃសន្និសីទ 

សន្និសីទនេះ បានធ្វើការវាយតម្លៃលើស្ថានភាពបច្ចុប្បន្ន ការព្យាករណ៍ពីនិន្នាការនៃស្ថានភាពសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៅក្នុងតំបន់អឺរ៉ុប រួមទាំងផលប៉ះពាល់របស់វាទៅលើប្រទេសវៀតណាម ហើយឈរលើមូលដ្ឋាននោះ បានផ្តល់អនុសាសន៍ស្តីពីយុទ្ធសាស្ត្រនិងវិធានការអភិវឌ្ឍន៍ទីផ្សារសម្រាប់តំបន់អឺរ៉ុប ដំណាក់កាល ២០១៩ - ២០២០។

ថ្លែងនៅក្នុងសន្និសីទនេះ អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Hoang Quoc Vuong បានស្នើឲ្យទីប្រឹក្សាផ្នែកពាណិជ្ជកម្ម ប្រធានស្ថាប័នតំណាងពាណិជ្ជកម្មប្រចាំតំបន់អ៊ឺរ៉ុបថា ក្នុងឆ្នាំ ២០១៩នេះ គប្បីផ្តោតលើការបំពេញគោលដៅនិងភារកិច្ចដែលបានចាត់ចេញ ព្រមទាំងផ្តោតការយកចិត្តទុកដាក់លើការពង្រីកទីផ្សារ ការជួយឧបត្ថម្ភសហគ្រាសនិងការឆ្លើយតបទៅនឹងវិធានការការពារពាណិជ្ជកម្ម (ការប្រឆាំងការបង្ខូចតម្លៃ ការប្រឆាំងការឧបត្ថម្ភធន) ដែលបណ្តាប្រទេសសាមីអនុវត្តចំពោះមុខទំនិញនាំចេញរបស់វៀតណាម។  យ៉ាងណាមិញ ក្រុមទីប្រឹក្សាពាណិជ្ជ កម្មត្រូវតែមានទំនាក់ទំនងជិតស្និទ្ធជាមួយសមាគមឧស្សាហកម្មនិងសហគ្រាសក្នុងស្រុក ដើម្បីទាញយកប្រសិទ្ធភាពជាងទៀត ពីកិច្ចព្រមព្រៀង FTA ដែលវៀតណាមបាននឹងអាចចុះហត្ថលេខានាពេលខាងមុខ៕

ប្រតិកម្មទៅវិញ