(VOVworld)-នាព្រឹកថ្ងៃទី៥វិច្ឆិកានៅទីក្រុងហាណូយ គណៈកម្មាធិការ សាសនានៃ
រដ្ឋាភិបាល បានរៀបចំសន្និសីទទូទាំងប្រទេសសំដៅបូកសរុប រយៈពេល១០ឆ្នាំ
អនុវត្តសារាចរណ៍របស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល ស្តីពី កិច្ច ការមួយចំនួនចំពោះ
សាសនាប្រូតេស្តង់ដំណាក់កាល២០០៥-២០១៥។ ថ្លែង មតិនៅសន្និសីទនេះ សមាជិកការិយាល័យនយោបាយនិងជាឧបនាយករដ្ឋ មន្ត្រីរដ្ឋាភិបាលវៀតណាម
លោក Nguyen Xuan Phuc បានលើកច្បាស់ថា ដើម្បីអនុវត្តនូវការផ្តួចផ្តើមគំនិត
ចំពោះសាសនា ប្រូតេស្តង់ក្នុងស្ថានភាពថ្មី។ តាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Nguyen
Thai Binh ថា៖
“រយៈពេល១០ឆ្នាំអនុវត្តសារាចរណ៍លេខ ០១ វៀតណាមបានអនុវត្ត នូវជំហាន
សារវ័ន្តក្នុងការងារចំពោះសាសនា ប្រូតេស្តង់ នាំមកលទ្ធផលល្អ ជាច្រើន។ សារាចរ
ណ៍នេះ បានរួមចំណែកសំខាន់ក្នុងការងារតស៊ូប្រឆាំង សត្រូវ ឆ្លៀតឱកាសប្រើប្រាស់
សាសសនា ប្រូតេស្តង់និងកិច្ចការបរទេស ព្រមទាំងជួយសហគម អន្តរជាតិយល់
ច្បាស់នូវគោលនយោបាយសេរីភាពខាងសាសនានៅវៀត ណាម”៕