សន្និសីទទូទាំងប្រទេសបូកសរុបការងារត្រួតពិនិត្យឃ្លាំមើលនិងអនុវត្តវិន័យក្នុងបក្សឆ្នាំ២០១៣

Theo VOVWORLD -
Chia sẻ
Vovworld-សន្និសីទទូទាំងប្រទេសបូកសរុបការងារត្រួតពិនិត្យឃ្លាំមើលនិង​អនុវត្តវិន័យក្នុងបក្សឆ្នាំ២០១៣បានប្រព្រឹត្តទៅនាថ្ងៃទី១៣មករានៅទីក្រុង Da Nang។
សន្និសីទទូទាំងប្រទេសបូកសរុបការងារត្រួតពិនិត្យឃ្លាំមើលនិងអនុវត្តវិន័យក្នុងបក្សឆ្នាំ២០១៣ - ảnh 1
សន្និសីទទូទាំងប្រទេសបូកសរុបការងារត្រួតពិនិត្យឃ្លាំមើលនិងអនុវត្តវិន័យក្នុងបក្សឆ្នាំ២០១៣ (VOV)

        Vovworld-សន្និសីទទូទាំងប្រទេសបូកសរុបការងារត្រួតពិនិត្យឃ្លាំមើលនិង​អនុវត្តវិន័យក្នុងបក្សឆ្នាំ២០១៣បានប្រព្រឹត្តទៅនាថ្ងៃទី១៣មករានៅទីក្រុង Da
Nang។ ថ្លែងមតិបញ្ជានៅសន្និសីទ លោក Le Hong Anh សមាជិកការិយាល័យ​នយោបាយនិងជាសមាជិកអចិន្ត្រៃយ៍គណៈលេខាបានសង្កត់ធ្ងន់ថា លទ្ធផល​នៃ​
ការងារ​ត្រួតពិនិត្យឃ្លាំមើលឆ្នាំ២០១៣បានរួមចំណែកបង្កើតបំរែបំរួលសកម្មក្នុង​
ការងារកសាងបក្ស អនុវត្តសេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៤នីតិកាលទី១១ “បញ្ហា​បន្ទាន់មួយចំនួនអំពីការកសាងបក្សនាបច្ចុប្បន្ន”។

        អំពីទិសដៅភារកិច្ចការងារត្រួតពិនិត្យឃ្លាំមើលក្នុងឆ្នាំ២០១៤ លោក Le Hong
Anh បានស្នើរត្រូវយកចិត្តទុកដាក់អនុវត្តល្អខ្លឹមសារធំៗមួយចំនួន។ តាមនោះ​គណៈកម្មាធិការត្រួតពិនិតគ្រប់ជាន់ថ្នាក់ត្រូវបន្តសេនាធិការឲ្យគណៈកម្មាធិការ​បក្សគ្រប់ជាន់ថ្នាក់ជំរុញការងារឃោសនាអប់រំសំរាប់កម្មាភិបាលបក្ខជនយល់ដឹង
ច្បាស់ការងារត្រួតពិនិត្យឃ្លាំមើលជាការងារសំខាន់ក្នុងដំណើរការដឹកនាំរបស់បក្ស
ជាសមត្ថកិច្ចដឹកនាំ ភារកិច្ចប្រចាំរបស់បក្សទាំងមូល៕

ប្រតិកម្មទៅវិញ