សន្និសីទថ្នាក់អនុរដ្ឋមន្ត្រីហិរញ្ញវត្ថុនិងទេសាភិបាលរងធនាគារកណ្តាល APEC

Chia sẻ
(VOVWORLD) -ក្នុងក្របខ័ណ្ឌនៃសន្និសីទ ថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុ APEC ២០១៧នេះ នាព្រឹកថ្ងៃទី២០ តុលា នៅទីក្រុង Hoi An ខេត្ត Quang Nam ក្រសួងហិរញ្ញវត្ថុបានរួមសហការជាមួយ ធនាគារជាតិវៀតណាម រៀបចំសន្និ សីទថ្នាក់អនុរដ្ឋមន្ត្រីហិរញ្ញវត្ថុនិងទេសាភិ បាលរង ធនាគាកណ្តាល APEC។ 
សន្និសីទថ្នាក់អនុរដ្ឋមន្ត្រីហិរញ្ញវត្ថុនិងទេសាភិបាលរងធនាគារកណ្តាល APEC - ảnh 1 សន្និសីទថ្នាក់អនុរដ្ឋមន្ត្រីហិរញ្ញវត្ថុនិងទេសាភិបាលរង ធនាគាកណ្តាល APEC បានបើកនៅខេត្ត Quang Nam (វៀតណាម)

ឈរលើមូលដ្ឋាននៃការកំណត់ប្រធានបទ APEC ២០១៧ គឺ “បង្កើនបន្ថែមកម្លាំង ចលករថ្មី រួមគ្នាពូនជ្រុំអនាគត” នោះ នៅក្នុងសន្និសីទ តំណាងចូលរួមបានពិភាក្សាលើ ប្រធានបទអាទិភាពសហប្រតិបត្តិការក្នុងឆ្នាំ២០១៧ចំនួន៤ រួមមាន “វិនិយោគរយៈ ពេលយូរអង្វែងសម្រាប់មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ សំណឹកមូលដ្ឋានពន្ធដានិងផ្លាស់ប្តូរ ចំណេញ ហិរញ្ញវត្ថុនិងការធានារ៉ាប់រងហានិភ័យគ្រោះធម្មជាតិ និងហិរញ្ញវត្ថុគ្រប ដណ្តប់។ ក្នុងនោះ ប្រធានបទវិនិយោគយូរអង្វែងសម្រាប់មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ គឺផ្តោតសំខាន់លើការដោះស្រាយបញ្ហាមួយចំនួន សំដៅប្រមូលផ្តុំប្រភពទុនយូរអង្វែង សម្រាប់តំបន់ឯកជនទៅលើបណ្តាគម្រោងការមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស គឺយន្តការធានាផលប្រយោ ជន៍និងកាត់បន្ថយហានិភ័យសម្រាប់វិនិយោគិន ខណៈដែលចូលរួមបណ្តាគំរោងការតាមរូបភាពសហប្រតិបត្តិការភាពជាដៃគូឯកជនសាធារណៈ (PPP)៕

ប្រតិកម្មទៅវិញ