ផលិតផលទេសចរណ៍ដែលត្រូវបានណែនាំនៅសន្និសីទ។ (រូបថត៖ VOV) |
នារសៀលថ្ងៃទី ៣០ មិនា នៅទីក្រុងហាណូយ បណ្តាខេត្តភាគកណ្តាលរួមមាន Quang Binh, Quang Tri, Thua Thien Hue, Quang Nam និង Da Nang បានសម្រប សម្រួលរៀបចំសន្និសីទណែនាំគោលដៅទេសចរណ៍នៅតាមខេត្តក្រុងទាំង៥ ក្រោម ប្រធានបទថា “តំបន់បេតិកភណ្ឌអស្ចារ្យ”។
សន្និសីទបានណែនាំអំពីគោលដៅទេសចរណ៍នៅខេត្តទាំង៥ខាងលើ គឺជា សកម្មភាពផ្សព្វផ្សាយរូបភាពទេសចរណ៍ ជាមួយនឹងបេតិកភណ្ឌ ផលិតផល ទេសចរណ៍ដ៏វិសេសវិសាល ក៏ដូចជាណែនាំពីកម្មវិធីជំរុញ ផលិតផលទេសចរណ៍ថ្មី ទៅកាន់ក្រុមហ៊ុនទេសចរណ៍និងភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ។ លោក Dang Dong Ha អនុប្រធានមន្ទីរទេសចរណ៍ខេត្ត Quang Binh បានឲ្យដឹងថា៖
“យើងខ្ញុំបានតភ្ជាប់ហើយណែនាំផលិតផលទេសចរណ៍នៃខេត្តទាំង៥។ កាលពី ឆ្នាំ២០១៩ តំបន់នេះត្រូវបានទស្សនាវដ្តី Lonely Planet បោះឆ្នោតជ្រើសរើស ជា គោលដៅមួយក្នុងចំណោមគោលដៅទាក់ទាញបំផុតទាំង ១០ នៅអាស៊ី។ ដោយមានប្រៀបខ្លាំងនៃការធ្វើដំណើរដ៏ងាយស្រួល ជាពិសេសផលិតផលទេសចរណ៍សម្បូរបែប។ ក្នុងនោះមានទេសចរណ៍សមុទ្រ ទេសចរណ៍រមណីយដ្ឋាន ទេសចរណ៍ ពិសោធន៍ ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ ទេសចរណ៍សហគមន៍ ដែលមាន លក្ខណៈសមស្របនឹងទេសចរណ៍ក្នុងស្រុក ឆ្ពោះទៅទទួលភ្ញៀវទេសចរណ៍អន្តរ ជាតិ។ ជាពិសេស បេតិកភណ្ឌវប្បធម៌រូបីនិងអរូបីនៅតាមបណ្ដាខេត្តខាងលើគឺសម្បូរ បែបណាស់។ ដូច្នេះ យើងខ្ញុំបានតភ្ជាប់គ្នាដើម្បីបង្កើតផលិតផលរួម ដើម្បីទាក់ទាញភ្ញៀវទេសចរ”៕