|
សន្និសីទដំណាងឯកទេសរួមមតិទៅក្នុងពង្រាងច្បាប់បញ្ជាក់លិខិតស្នាម (VOV) |
Vovworld-នាព្រឹកថ្ងៃទី១០មេសា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានរៀបចំសន្និសីទដំណាងឯកទេសពិភាគ្សាអំពីពង្រាងច្បាប់ចំនួន៣គឺ
ពង្រាងច្បាប់ (ធ្វើវិសោធនកម្ម) ពង្រាងច្បាប់សំណង់(ធ្វើវិសោធនកម្ម)និងពង្រាងច្បាប់វិនិយោគសាធារណៈដែលគ្រោងនឹងអនុម័តនៅសម័យប្រជុំលើកទី៧រដ្ឋសភានីតិកាលទី១៣ខាងមុខ។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាវៀតណាម
លោក Nguyen Sinh Hung បានសង្កត់ធ្ងន់ថា នេះជាសន្និសីទសំខាន់សំដៅរួម
មតិទៅលើពង្រាងច្បាប់មានអត្ថន័យនិងឥទ្ធិពលដល់វិស័យសេដ្ឋកិច្ចសង្គម ត្រូវ
បានអ្នកបោះឆ្នោតនិងប្រជាជនទូទាំងប្រទេសយកចិត្តទុកដាក់។ប្រធានរដ្ឋសភា
Nguyen Sinh Hung បានស្នើរបណ្ដាអ្នកជំនាញការអ្នកវិទ្យាសាស្ត្រដំណាងនានា
សកម្មចូលរួមមតិជាច្រើនរួមចំណែកទៅក្នុងជោគជ័យនៃសន្និសីទ៕