សន្និសីទជនវៀតណាមនៅឯបរទេសទូទាំងពិភពលោកលើកទី៤

Chia sẻ

(VOVWORLD) - សន្និសីទអំពីជនវៀតណាមនៅឯបរទេសទូទាំងពិភពលោក និងវេទិកាបញ្ញវន្តនិងអ្នកជំនាញវៀតណាមនៅបរទេស បានចាប់ផ្ដើមនាថ្ងៃទី ២១ សីហា នៅទីក្រុងហាណូយ។ សន្និសីទនេះអូសបន្លាយរហូតដល់ថ្ងៃទី២៤ ខែសីហា។

សន្និសីទជនវៀតណាមនៅឯបរទេសទូទាំងពិភពលោកលើកទី៤ - ảnh 1លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេស ប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស (រូបថត៖ TTXVN)

សន្និសីទនេះប្រមូលផ្តុំគណៈប្រតិភូក្នុងប្រទេសនិងក្រៅប្រទេសចំនួន ៦០០ នាក់ ក្នុងនោះមានគណៈប្រតិភូវៀតណាមនៅបរទេសចំនួន៤០០នាក់ តំណាងឱ្យប្រជាជនវៀតណាមចំនួន៦លាននាក់នៅឯបរទេស។ ដោយមានប្រធានបទ “ជនវៀតណាមនៅឯបរទេសរួមដៃគ្នាអនុវត្តសេចក្តីប្រាថ្នាអភិវឌ្ឍន៍ប្រទេសជាតិ” សន្និសីទគឺជាវេទិកាផ្លាស់ប្តូរស៊ីជម្រៅរវាងអាជ្ញាធរ ក្រសួង ស្ថាប័នក្នុងប្រទេស  លើបញ្ហាសំខាន់ៗក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជាខ្លឹមសារទាក់ទងនឹងសហគមន៍ជនវៀតណាមនៅបរទេស។ លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេស និងជាប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេសបានមានប្រសាសន៍ថា៖ “សន្និសីទនេះបានប្រព្រឹត្តទៅក្នុងបរិបទដែលប្រទេសជាតិមានតួនាទីនិងឋានៈផ្សេងមួយ  ហើយការយល់ដឹង និងការចូលរួមខុសៗគ្នាពីក្រសួង សាខា មូលដ្ឋាន និងប្រជាជន ក៏ផ្សេងផងដែរ។ សហគមន៍ជនវៀតណាមនៅបរទេសក៏មានការផ្លាស់ប្តូរ រួមជាមួយនឹងការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាផងដែរ។ ដូច្នេះ ខ្លឹមសារនៃសន្និសីទត្រូវបានចាត់ទុកថាមានមហិច្ឆតាខ្ពស់ រាប់ចាប់ពីបច្ចេកវិទ្យា សូម្បីតែ បច្ចេកវិទ្យាខ្ពស់ រហូតដល់វប្បធម៌ ការងារសមាគម សកម្មភាពយុវជនជំនាន់ក្រោយ និងការទាក់ទាញធនធានមនុស្ស”។

ក្នុងក្របខ័ណ្ឌនៃវេទិកាអ្នកប្រាជ្ញ និងអ្នកជំនាញវៀតណាមនៅក្រៅប្រទេស គណៈប្រតិភូនឹងផ្តោតលើការពិភាក្សាអំពីបញ្ហាសកលសំខាន់ៗ និងបញ្ហាប្រឈម និងឱកាសសម្រាប់វៀតណាម។ ជាពិសេស ប្រធានបទអាទិភាពសម្រាប់ពិភាក្សាគឺ ពិភពលោក តំបន់ និងនិន្នាការវៀតណាមក្នុងការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង សេដ្ឋកិច្ចវិលជុំ ការច្នៃប្រឌិត... ជាដើម៕

ប្រតិកម្មទៅវិញ