បន្ទាប់ពីសម័យប្រជុំចំនួន៣ក្រោមប្រធានបទចំនួន៥ សន្និសីទជំនាញរបស់ IPU បានបញ្ចប់ប្រកបដោយជោគជ័យនិងទទួលបានសម្រេចរាល់គោលដៅដែល បានដាក់ចេញ។ (រូបថតៈ Lê Tuyết/VOV) |
នាព្រឹកថ្ងៃទី១៣ឧសភា នៅទីក្រុងហូជីមិញ សន្និសីទជំនាញរបស់សហភាព អន្តរសភាពិភពលោកតំបន់អាស៊ី-ប៉ាស៊ីហ្វិកក្រោមប្រធានបទ ទប់ទល់ជាមួយបម្រែ បម្រួលអាកាសធាតុ-សកម្មភាពរបស់អ្នកតាក់តែងច្បាប់ សំដៅទទួលបានគោលដៅ អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDGs) បានប្រព្រឹត្តទៅសម័យពិភាក្សាពេញអង្គ ដើម្បីស្វែងរកវិធានការប្រមូលផ្តុំរាល់ប្រភពកម្លាំងសម្រាប់អនុវត្តគោលដៅទាំងអស់ នេះ។ អញ្ជើញថ្លែងមតិក្នុងសម័យពិភាក្សា លោកស្រី Nguyen Thi Hong ទេសាភិ បាលរងធនាគារជាតិវៀតណាមបានឲ្យដឹងថា៖
“ធនាគារជាតិជានិច្ចកាលម្ចាស់ការនិងកសាងនូវកម្មវិធី ដំណោះស្រាយជាច្រើន ដើម្បីជូនរដ្ឋាភិបាលឆ្ពោះទៅការអភិវឌ្ឍន៍និរន្តរភាព។ នៅវៀតណាម រដ្ឋាភិបាល មានដំណោះស្រាយជាច្រើនដោយផ្តោតសំខាន់លើគោលនយោបាយអនុគ្រោះ ឥណទាន ដូចជា ការផ្តល់ប្រាក់កម្ចីសម្រាប់អនុវត្តគម្រោងទឹកស្អាត អនាម័យបរិ ស្ថានជនបទ និងផ្តល់ប្រាក់កម្ចីសម្រាប់ការអភិវឌ្ឍកសិកម្មជាដើម” ។
អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong ថ្លែងមតិបិទបញ្ចប់សន្និសិទ |
បន្ទាប់ពីសម័យប្រជុំចំនួន៣ក្រោមប្រធានបទចំនួន៥ សន្និសីទជំនាញរបស់ IPU បានបញ្ចប់ប្រកបដោយជោគជ័យនិងទទួលបានសម្រេចរាល់គោលដៅដែល បានដាក់ចេញ។ ថ្លែងមតិនៅក្នុងសន្និសីទកាសែតអន្តរជាតិ អគ្គលេខាធិការសហ ភាពអន្តរសភាពិភពលោក លោក Martin Chungong បានឲ្យដឹងថា សន្និសីទលើក នេះបាននិយាយអំពីបញ្ហាសំខាន់ៗលើពិភពលោក នោះគឺប្រឆាំងផលវិបាកនៃ បម្រែ បម្រួលអាកាសធាតុ។ លោក Nguyen Van Giau ប្រធានគណៈកម្មាធិការកិច្ចការ បរទេសរដ្ឋសភាវៀតណាមនិងជាសមាជិកប្រតិបត្តិសហភាពអន្តរសភាពិភពលោក បានអះអាងថា សន្និសីទនេះជារបត់ប្រវត្តិសាស្ត្រមួយបញ្ជាក់ការរីកធំធាត់របស់ IPU និយាយរួមក្នុងនោះមានការរួមចំណែកសកម្មរបស់វៀតណាមផងដែរ៕