សន្និសីទជាន់ខ្ពស់អាស៊ានលើកទី ២៧ បានបិទបញ្ចប់

Chia sẻ
(VOVworld) – នាយប់ថ្ងៃទី ២២ វិច្ឆិកា នៅរដ្ឋធានី
Kuala Lumpur ម៉ាឡេស៊ី សន្និសីទជាន់ខ្ពស់អាស៊ាន
លើកទី ២៧ និងសន្និសីទទាក់ទិននានាបានបិទបញ្ចប់ ។ 

សន្និសីទជាន់ខ្ពស់អាស៊ានលើកទី ២៧ បានបិទបញ្ចប់ - ảnh 1
សន្និសីទជាន់ខ្ពស់អាស៊ានលើកទី ២៧ បានបិទបញ្ចប់ (Image: VNA)

(VOVworld) – នាយប់ថ្ងៃទី ២២ វិច្ឆិកា នៅរដ្ឋធានី Kuala Lumpur ម៉ាឡេស៊ី
សន្និសីទជាន់ខ្ពស់អាស៊ានលើកទី ២៧ និងសន្និសីទទាក់ទិននានាបានបិទ
បញ្ចប់ ។ ថ្លែងមតិនៅពិធីនេះ នាយករដ្ឋមន្ត្រីប្រទេសម្ចាស់ផ្ទះម៉ាឡេស៊ី
លោក Najib Razak បានឲ្យដឹងថា៖ ប្រទេសជាសមាជិកអាស៊ានទាំងឡាយ
បានធ្វើកស្សិណសាក្សីព្រឹត្តិការណ៍ដែលជារបត់ប្រវិត្តសាស្ត្រក្នុងតំបន់គឺការ
ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ស្តីពីការបង្កើតសហគមន៍អាស៊ានព្រម
ទាំងអនុម័តនិងចុះហត្ថលេខាលើជាផ្លូវការលើសេចក្តីថ្លែងការណ៍ Kuala
Lumpur ស្តីពីទស្សនៈអាស៊ានឆ្នាំ ២០២៥ ដែលកំណត់ទិសដៅសំរាប់អាស៊ាន
នាពេល ១០ ឆ្នាំខាងមុខ។ នាយរដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak បាន
អះអាងថា៖ ការបង្កើតសហគមន៍ រួមបានបង្ហាញច្បាស់លាស់ជាមួយពិភព
លោកថា៖ អាស៊ានអាចក្លាយទៅជាតំបន់ ប្រកួតប្រជែងបំផុតនៅអាស៊ី-
ប៉ាស៊ីហ្វិកដែលមានឥទ្ធិពលដ៏ធំធេងលើឆាក អន្តរជាតិ។ បញ្ចប់ពិធីនេះ
នាយករដ្ឋមន្ត្រី Najib Razak បានផ្ទេរប្រគល់ដំណែង ធ្វើជាប្រធានប្តូរវែន
សំរាប់នាយករដ្ឋមន្ត្រីឡាវ លោក Thongsing Thammavong ដោយសម្តែង
ជឿជាក់ថា៖ ក្រោមការដឹកនាំរបស់ប្រទេសឡាវ សហគមន៍អាស៊ាន នឹង
បន្តអភិវឌ្ឍន៍ដ៏សម្បូររុងរឿងហើយសន្យាជួយឧបត្ថម្ភឡាវក្នុងឆ្នាំធ្វើជា
ប្រធាន អាស៊ានឆ្នាំ ២០១៦ ផងដែរ។

នៅសន្និសីទកាសែតបន្ទាប់នោះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak
បានអះអាងថា៖ សន្និសីទជាន់ខ្ពស់អាស៊ានលើកទី ២៧ និងសន្និសីទ ទាក់
ទិននានាបានបញ្ចប់ប្រកបដោយជោគជ័យ។ ថ្នាក់ដឹកនាំអាស៊ានទាំងអស់
បានសម្តែងនូវការពេញចិត្តចំពោះការបោះជំហានដែលទទួលបានក្នុងការ
អនុវត្ត ដំណើរការសហគមន៍អាស៊ាន (២០០៩-២០១៥) ហើយអះអាងនូវ
ការបង្កើន សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការនាពេល ១០ ឆ្នាំខាងមុខ
តាមរយៈការអនុវត្ត សេចក្តីថ្លែងការណ៍ Kuala Lumpur ស្តីពីទស្សនៈវិស័យ
អាស៊ានឆ្នាំ ២០២៥។

ទាក់ទិនដល់បញ្ហានៅសមុទ្រខាងកើត នាយករដ្ឋមន្ត្រី Najib Razak បាន
ឲ្យ ដឹងថា៖ ថ្នាក់ដឹកនាំអាស៊ានទាំងឡាយបានអះអាងជាថ្មីម្តងទៀតនូវ
សារៈសំខាន់ នៃការរក្សាសន្តិភាពសន្តិសុខនិងស្ថិរភាព បង្កើនទំនុកទុក
ចិត្តនិងការយោគយល់ គ្នាទៅវិញទៅមក ក៏ដូចជា អត់ធ្មត់ក្នុងការអនុវត្ត
បណ្ដាសកម្មភាពឲ្យសមស្រប នឹងច្បាប់អន្តរជាតិ ក្នុងនោះ មានអនុសញ្ញា
​ អ.ស.ប. ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២   (UNCLOS)។ ទន្ទឹមនឹងនោះ
 ប្រទេសអាស៊ាននានាក៏បានឯកភាពជំរុញការ សម្រេចក្រមប្រតិបត្តិនៅ
សមុទ្រខាងកើត (COC) ព្រមទាំង អនុវត្តយ៉ាងម៉ត់ចត់ សេចក្តីថ្លែងការណ៍
ស្តីពីការប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) ផងដែរ៕

ប្រតិកម្មទៅវិញ