|
សន្និសីទជាន់ខ្ពស់ស្តីពីការពន្លឿនការវិនិយោគពិភពលោកទាំងមូលនៅឥណ្ឌាបានបិទបញ្ចប់
(Image: VNA) |
(VOVworld) – នារសៀលថ្ងៃទី ១៣ មករា សន្និសីទជាន់ខ្ពស់លើកទី ៧ ស្តីអំពី ការពន្លឿនវិនិយោគពិភពលោកទាំងមូលបានបិទបញ្ចប់ប្រកបដោយជោគជ័យ
នៅរដ្ឋ Gurajat របស់ឥណ្ឌា។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីឥណ្ឌា លោក
Narenda Modi បានសន្យានឹងនាំប្រទេសឥណ្ឌាក្លាយទៅជាទីកន្លែងធ្វើអាជីវកម្ម
ងាយស្រួលបំផុតសំដៅទាក់ទាញបណ្ដាវិនិយោគិនអន្តរជាតិតាមរយៈរាល់វិធាន
ការដូចជា៖ ការបង្កើតយន្តការពន្ធស្ថិរភាពការកសាងបរិយាកាសនិងគោល
នយោបាយវិនិយោគសមភាពបើកចំហរជាដើម។ នាយករដ្ឋមន្ត្រី Modi បានអំពាវនាវឲ្យបណ្ដាប្រទេសនិងអង្គភាពអាជីវកម្មមជ្ឈដ្ឋានវិនិយោគិនចូលរួម
ក្នុងដំណើការអភិវឌ្ឍន៍របស់ឥណ្ឌាតាមការផ្តើមគំនិត “Made in India” ព្រមទាំង
អះអាងថា៖ New Dehli គាំទ្របណ្ដាកិច្ចសន្យាតាមរយៈ សកម្មភាពជាក់ស្តែង
ដោយមានគោលដៅអំពាវនាវឲ្យវិនិយោគិនទាំងមូលរៀបចំកម្មវិធី អភិវឌ្ឍន៍
ចីរភាពក្រោយឆ្នាំ ២០១៥។ អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-moon បានវាយតំលៃខ្ពស់ចំពោះការផ្តើមគំនិតស្តីអំពីការអភិវឌ្ឍន៍ “ទីក្រុងឆ្លាត”
របស់នាយក រដ្ឋមន្ត្រី Modi ក្នុងនោះ លើកទឹកចិត្តប្រើប្រាស់ថាមពលករកើត
ឡើងវិញប្រកបដោយ ប្រសិទ្ធភាព៕