សន្និសីទឃោសនាអំពីការងារព្រំដែនគោកឆ្នាំ២០២២

Chia sẻ

(VOVWORLD) - នាថ្ងៃទី ៨ មិថុនា នៅទីក្រុងហាណូយ គណៈកម្មាធិការឃោសនាអប់រំមជ្ឈិម បានសម្របសម្រួលជាមួយក្រសួងការបរទេសរៀបចំ “សន្និសីទឃោសនាស្តីពីការងារ ព្រំដែនគោកឆ្នាំ ២០២២” តាមទម្រង់ផ្ទាល់មុខ និងតាមប្រព័ន្ធវីដេអូដែលបានតភ្ជាប់ ជាមួយសាលប្រជុំចំនួន ៩១៥ កន្លែង។

សន្និសីទឃោសនាអំពីការងារព្រំដែនគោកឆ្នាំ២០២២ - ảnh 1ទិដ្ឋភាពនៅសន្និសីទ។
នៅក្នុងសន្និសីទ បណ្ដាប្រតិភូបានស្នើឡើងខ្លឹមសារសំខាន់ៗ ដើម្បីបន្តលើក កម្ពស់ប្រសិទ្ធភាពនៃយន្តការ និងទម្រង់សហប្រតិបត្តិការដែលមានស្រាប់ រួមចំណែក ក្នុងការកសាងខ្សែព្រំដែនគោក សន្តិភាព មិត្តភាព ស្ថិរភាព និងអភិវឌ្ឍន៍ប្រកបដោយចីរភាព; ដោះស្រាយបញ្ហាកើតមានទាក់ទងនឹងព្រំដែន និងទឹកដីរវាងវៀតណាម និងប្រទេសជិតខាង។
ថ្លែងមតិនៅសន្និសីទនេះ អនុប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម និង ជាអនុប្រធានប្រចាំការគណៈកម្មាធិការដឹកនាំការងារព័ត៌មានកិច្ចការបរទេស លោក Le Hai Binh បានលើកសំណើថា ក្នុងបរិបទដែលស្ថានការណ៍អន្តរជាតិ និងតំបន់កំពុង មានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញនាពេលនេះ គឺចាំបាច់ត្រូវ ផ្តោតលើការអនុវត្តឲ្យបានល្អនូវ ទស្សនៈរបស់បក្ស និងរដ្ឋលើការងារព្រំដែន ទឹកដីប្រទេសជាតិ; ជំរុញខ្លាំងសកម្មភាពសារ ព័ត៌មាន និងការឃោសនាកិច្ចការបរទេស រួមទាំងការឃោសនាជាភាសា៖ ចិន ឡាវ ខ្មែរ អង់គ្លេស និងភាសារបស់ជនជាតិភាគតិចនៅតំបន់ព្រំដែន គោក។ បណ្ដាមូលដ្ឋាន ជាប់ព្រំប្រទល់ គួរតែសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋានម្ខាងទៀត នៃប្រទេសជិតខាងទាំង៣ គឺចិន ឡាវ និងកម្ពុជា ដើម្បីលើកកម្ពស់សមត្ថភាពគ្រប់ គ្រងព្រំដែនយោងតាមឯកសារដែលបានចុះហត្ថលេខា៕

ប្រតិកម្មទៅវិញ