|
សន្និសីទគណៈកម្មាធិការប្រតិបត្តិមជ្ឈឹមសមាគមកសិករវៀតណាមលើកទី១០(នីតិកាលទី៦) |
(VOV)_នាថ្ងៃទី៤មករា នៅទីក្រុងហាណូយ មជ្ឈឹមសមាគមកសិករវៀតណាម
បានរៀបចំសន្និសីទគណៈកម្មាធិការប្រតិបត្តិ លើកទិ១០នីតិកាលទី១០សំដៅវាយតំ
លៃការងាររបស់សមាគមនិងចលនាកសិករ ឆ្នាំ ២០១៦ និងអនុវត្តភារកិច្ច ឆ្នាំ
២០១៧។ នៅទីនេះ អង្គសន្និសីទបានប្រមូលផ្តុំពិភាក្សា វិភាគអំពីឧបសគ្គ និងការ
ជំពាក់ជំពិន ដើម្បីនាំចេញដំណោះស្រាយ។ ដើម្បីលើកកំពស់គុណភាពការងារ
សមាគម និងចលនាកសិករ អង្គសន្និសីទក៏បានសង្កត់ធ្ងន់ថា៖ ត្រូវកសាងរូប
សណ្ឋានតភ្ជាប់ រវាងកសិករជាមួយកសិករ និងកសិករជាមួយអង្គភាពអាជីវកម្ម
បន្តដើរតួនាទីស្នូលក្នុងខឿនសេដ្ឋកិច្ចជាតិ ធ្វើសមាហរណកម្មអន្តរជាតិប្រកប
ដោយជោគជ័យ៕