សន្និសីទកាសែតសាមញ្ញរបស់ក្រសួងការបរទេសវៀតណាម

Theo VOV WORLD -
Chia sẻ

ក្រសួងការបរទេសវៀតណាមបានរៀបចំសន្និសីទកាសែតសាមញ្ញស្តីអំពីសកម្មភាព
កិច្ចការបរទេសមួយចំនួនរបស់ថ្នាក់ដឹកនាំរដ្ឋនិងរដ្ឋាភិបាលវៀតណាម

                

សន្និសីទកាសែតសាមញ្ញរបស់ក្រសួងការបរទេសវៀតណាម - ảnh 1

Vovworld- ថ្ងៃទី៥កញ្ញា​នៅទីក្រុងហាណូយ​ ក្រសួងការបរទេសវៀតណាមបានរៀបចំ
សន្និសីទកាសែតសាមញ្ញស្តីអំពីសកម្មភាពកិច្ចការបរទេសមួយចំនួនរបស់ថ្នាក់ដឹកនាំ
រដ្ឋនិងរដ្ឋាភិបាលវៀតណាមនៅក្នុងខែកញ្ញានេះ​។ស្តីពីសភាពការណ៍នៅស៊ីរី​ អ្នក​នាំ
ពាក្សក្រសួងការបរទេសវៀតណាមលោកLuong Thanh Nghi អោយដឹងថា៖  “ នាបច្ចុប្បន្ន
នេះ​​   នៅប្រទេសស៊ីរីគ្មានពលករវៀតណាមធ្វើការទេ។តាមព័ត៌មានដែលយើងខ្ញុំទើបនឹង
ទទួលអោយដឹងថា៖ស្ថានទូតវៀតណាមប្រចាំស៊ីរីនិងតួរគីបានសហការជាមួយអង្គការ
អន្តោប្រវេសន៍អន្តរជាតិនិងស្ថានទូតPhillipines ប្រចាំនៅស៊ីរីជួយពលរដ្ឋវៀតណាម
ចំនួន៣នាក់ដែលទៅទេសចរណ៍នៅស៊ីរីវិលត្រឡប់មកប្រទេសវិញ ។យើងខ្ញុំអំពាវនាវឲ្យ
ភាគីនានារក្សាការអត់ធ្មត់ស្វែងរកដំណោះស្រាយសន្តិភាព៕  “

ប្រតិកម្មទៅវិញ