បណ្ដាតំណាងចូលរួមសន្និសីទ ASOCIO 2018 (រូបថត៖ kinhtedothi) |
ថ្លែងនៅសន្និសីទនេះ លោក Nguyen Duc Chung ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ បានឲ្យដឹងថា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលបានអនុម័តលើគម្រោងអភិវឌ្ឍទីក្រុង ឆ្លាតវៃដោយចីរភាពនៅវៀតណាមក្នុងដំណាក់កាល២០១៨-២០២៥ និងកំណត់ ទិសដៅដល់ឆ្នាំ២០៣០។ គោលដៅនៃគម្រោងនេះគឺការអភិវឌ្ឍទីក្រុងឆ្លាតវៃ ដោយចីរភាពនៅវៀតណាម ឆ្ពោះទៅរកកំណើនបៃតង ចីរភាព ពង្រីកឧត្តមភាព និងសក្ដានុភាព ហើយលើកស្ទួយប្រសិទ្ធភាពនៃការប្រើប្រាស់ប្រភពធនធាន នានាផងដែរ។ រហូតដល់ឆ្នាំ២០២០ នៅវៀតណាមនឹងមានទីក្រុងយ៉ាងហោច ណាស់ចំនួន៣ ដែលត្រូវបានផ្ដល់សច្ចាប័នគម្រោងអភិវឌ្ឍទីក្រុងឆ្លាតវៃនិងរៀបចំ អនុវត្តការវិនិយោគ ទុនទៅលើហេដ្ឋារចនាសម្ព័ន្ធនិងឧបករណ៍ប្រើប្រាស់នៃទីក្រុងឆ្លាតវៃ៕