សន្និសីទកំពូលសហភាពអឺរ៉ុបបិទបញ្ចប់ដោយមិនឯកភាពអំពីបញ្ជីឈ្មោះនៃថ្នាក់ដឹកនាំរបស់ប្លុក

Chia sẻ
(VOVworld) – នាព្រឹកថ្ងៃទី ១៧ កក្កដា សន្និសីទកំពូល
សហភាពអឺរ៉ុប (EU) បានបិទបញ្ចប់នៅទីក្រុង Brussels
(បែលហ្ស៊ីក) ដោយមិនឯកភាពអំពីបញ្ជីឈ្មោះ នៃថ្នាក់
ដឹកនាំរបស់ប្លុកនេះក្នុងរយៈពេល ៥ ឆ្នាំ ខាងមុខ។

សន្និសីទកំពូលសហភាពអឺរ៉ុបបិទបញ្ចប់ដោយមិនឯកភាពអំពីបញ្ជីឈ្មោះនៃថ្នាក់ដឹកនាំរបស់ប្លុក - ảnh 1
សន្និសីទកំពូលសហភាពអឺរ៉ុបបិទបញ្ចប់ដោយមិនឯកភាពអំពីបញ្ជីឈ្មោះនៃថ្នាក់ដឹកនាំរបស់ប្លុក (Image: VNA)

(VOVworld) – នាព្រឹកថ្ងៃទី ១៧ កក្កដា សន្និសីទកំពូលសហភាពអឺរ៉ុប (EU)
បានបិទបញ្ចប់នៅទីក្រុង Brussels (បែលហ្ស៊ីក) ដោយមិនឯកភាពអំពីបញ្ជី
ឈ្មោះ នៃថ្នាក់ដឹកនាំរបស់ប្លុកនេះក្នុងរយៈពេល ៥ ឆ្នាំ ខាងមុខ។ ដោយ
ហេតុនេះ សន្និសីទ កំពូលថ្មីមួយអំពីបញ្ហានេះនឹងត្រូវបានរៀបចំឡើង
នាថ្ងៃទី ៣០ សីហា ខាងមុខនេះ។ ក្តីសង្ឈឹមរកឃើញអ្នកកាន់ដំណែង
ជំនួសតំណាងជាន់ខ្ពស់ទទួលបន្ទុកបណ្ដាបញ្ហាសន្តិសុខនិងគោលនយោ
បាយកិច្ចកាបរទេសរបស់ EU លោកស្រី Catherine Ashton ទទួលបរាជ័យ
ដែលធ្វើឲ្យសន្និសីទធ្លាក់ចូលក្នុងការលំបាកភ្លាមមួយរំពិច។ ប្រទេស
Lithuania និងបណ្ដាប្រទេសនៅតំបន់ Baltic រួមជាមួយប៉ូឡួញបានប្រឆាំង
ជំទាស់ ការជ្រើសតាំងរដ្ឋមន្ត្រីការបរទេសអ៊ីតាលី លោកស្រី Frederica
Mogherini ជំនួសលោកស្រី Ashton។ តាមទស្សនៈនៃបណ្ដាប្រទេសពោល
ខាងលើ លោកស្រី Mogherini គ្មាន បទពិសោធន៍ការទូត ជាពិសេសក្នុង
កាលៈទេសៈ EU កំពុងប្រឈមមុខនឹងវិបត្តិនៅអ៊ុយក្រែននិងមជ្ឈឹមបូព៌ារ។
ក្នុងពេលនោះ គោលជំហរ

របស់រដ្ឋាភិបាលអ៊ីតាលីនៅមានភាពទន់ជ្រាយអំពីបញ្ហាអ៊ុយក្រែនដោយ
ក្រាន់តែផ្តោតទៅលើកិច្ចការពារទំនាក់ទំនងសេដ្ឋកិច្ចរបស់ខ្លួនជាមួយ
រុស្ស៊ីតែប៉ុណ្ណោះ។

ស្តីអំពីដំណែងជាប្រធានក្រុមប្រឹក្សាអឺរ៉ុប នាយករដ្ឋមន្ត្រីដាណឺម៉ាក
លោក Helle Thorning Schmidt ទទួលបានការគាំទ្រជាច្រើនក្នុងប្លុក។
ប៉ុន្តែ បារាំងបានប្រឆាំង​ជំទាស់ការផ្តើមគំនិតនេះ ដោយសារ ដាណឺម៉ាមិនម៉ែនជាសមាជិកនៃតំបន់ចាយប្រាក់

អឺរ៉ូទេ៕

ប្រតិកម្មទៅវិញ