សន្និសីទកំពូលប្រទេសអឺរ៉ុបកណ្ដាលនិងអឺរ៉ុបខាងកើតចំនួន ១៦ ជាមួយចិន

Chia sẻ
(VOVWORLD) - សន្និសីទលើកទី ៧ បណ្ដាថ្នាក់ដឹកនាំបណ្ដាប្រទេសអឺរ៉ុបកណ្ដាលនិងអឺរ៉ុបខាងកើតចំនួន ១៦ (CEEC) និងចិន (16+1)បានប្រារព្ធឡើងនាថ្ងៃទី ៧ កក្កដានៅទីក្រុង Sofia ប្រទេសប៊ុលការី ដោយមានគោលដៅជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីដើម្បីផលប្រយោជន៍រួមក៏ដូចជារបស់អឺរ៉ុបនិងពិភពលោក។ 
សន្និសីទកំពូលប្រទេសអឺរ៉ុបកណ្ដាលនិងអឺរ៉ុបខាងកើតចំនួន ១៦ ជាមួយចិន  - ảnh 1 សន្និសីទកំពូលប្រទេសអឺរ៉ុបកណ្ដាលនិងអឺរ៉ុបខាងកើតចំនួន ១៦ ជាមួយចិន 

សន្និសីទលើកទី ៧ បណ្ដាថ្នាក់ដឹកនាំបណ្ដាប្រទេសអឺរ៉ុបកណ្ដាលនិងអឺរ៉ុបខាងកើតចំនួន ១៦ (CEEC) និងចិន (16+1)បានប្រារព្ធឡើងនាថ្ងៃទី ៧ កក្កដានៅទីក្រុង Sofia ប្រទេសប៊ុលការី ដោយមានគោលដៅជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីដើម្បីផលប្រយោជន៍រួមក៏ដូចជារបស់អឺរ៉ុបនិងពិភពលោក។ ថ្លែងមតិនៅពិធីបើក សន្និសីទ នាយករដ្ឋមន្ត្រីប្រទេសម្ចាស់ផ្ទះ លោក Boyko Borissov បានអះអាងថា៖ សន្និសីទកំពូលនឹងជួយទ្វីបអឺរ៉ុបឲ្យបានខ្លាំងក្លាថែមទៀតព្រមទាំងអនុញ្ញាតឲ្យបណ្ដាប្រទេសក្រីក្រក្តាប់ជាប់ជាជំហានៗជាមួយនឹងល្បឿនអភិវឌ្ឍន៍របស់បណ្ដាប្រទេសជឿនលឿនក្នុងតំបន់។ រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីចិន លោក  Li Kieqang បានសង្កត់ធ្ងន់ថា៖ សន្និសីទកំពូល 16+1 មិនបំបែកបំបាក់ទ្វីបអឺរ៉ុបទេផ្ទុយទៅវិញនឹងបង្កើតឡើងឱកាសថ្មីសំរាប់ការអភិវឌ្ឍក្នុងតំបន់ទៀតផង។ តាមលោករូបនេះដែរថា ពេលដែលសហភាពអឺរ៉ុបខ្លាំងមាំមួនថែមទៀតបណ្ដាប្រទេសមហាអំណាចផ្សេងៗនឹងស្វែងរកការគាំទ្រខ្លាំងជាងក្នុងពិភពលោកតុល្យភាពជាងក្នុងនោះពាណិជ្ជកម្មសេរីជានិច្ចកាលត្រូវបានគោរពនិងជំរុញ។ នៅសន្និសីទលើកនេះ ក្រៅពីឯកសារសហប្រតិបត្តិការចំនួន១៨ត្រូវបានចុះហត្ថលេខាសន្និសីទក៏បានចេញសេចក្តីថ្លែងការណ៍រួមអំពីការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអេលិចត្រូនិកនិងកម្មវិធីសហប្រតិបត្តិការរបស់សម្ព័ន្ធសមាគមអន្តរធនាគារទ្វេភាគីដំណាក់កាល ២០១៨-២០២០ ផងដែរ៕

ប្រតិកម្មទៅវិញ