|
សន្និសីទកំពូល OIC ផ្តល់អាទិភាពសំរាប់ការប្រយុទ្ធប្រឆាំងលិទ្ធិភេរវកម្ម (Image: VNA) |
(VOVworld) – សន្និសីទកំពូលលើកទី ១៣ នៃអង្គការសហប្រតិបត្តិការឥស្លាម
(OIC) បានបិទបញ្ចប់នាថ្ងៃទី១៥ មេសានៅទីក្រុង Istanbul ទួរគី ដោយមានការ
ដែលប្រទេសជាសមាជិកទាំងឡាយបានឯកភាពផ្តល់អាទិភាពសំរាប់ការប្រយុទ្ធ
ប្រឆាំងនឹងលិទ្ធិភេរវកម្ម។ ថ្លែងមតិនៅពិធីបញ្ចប់សន្និសីទ ប្រធានាធិបតីប្រទេស
ម្ចាស់ផ្ទះ លោក Tayyip Erdogan បានឲ្យដឹងថា៖ OIC បានបង្កើតមជ្ឈមណ្ឌល
សហប្រតិបត្តិការនិងបញ្ចូនប៉ូលីស្តនៅរដ្ឋធានី Istanbul សំដៅយន្តការភាវូបនី
យកម្មនិងបង្កើនកិច្ចសហប្រតិបត្តិការរវាងបណ្ដាកំលាំងប៉ូលីស្តក្នុងការប្រយុទ្ធ
ប្រឆាំងនឹងលិទ្ធិភេរវកម្មនិងបទល្មើសផ្សេងៗទៀត។ ទោះបីជាបណ្ដាប្រទេសជា
សមាជិក OIC បានចេញសេចក្តីថ្លែងការណ៍រួមក្តី ប៉ុន្តែ មជ្ឈដ្ឋានមន្ត្រីបានចាត់
ទុក ថា៖ សកម្មភាពរបស់មជ្ឈមណ្ឌលនេះនឹងមិនអាចដាក់ឲ្យដំណើរការព្រមៗ
គ្នា ឡើយក្នុងករណីនៅមានការខ្វែងគំនិតនោះ។ រហូតមកដល់ពេលនេះ ប្រទេស
សមាជិក OIC នានាគ្មានសកម្មភាពរួមប្រឆាំងលិទ្ធិភេរវកម្មប្រកបដោយប្រសិទ្ធភាព
ណាមួយឡើយ៕