សន្និសីទកំពូល NATO បានបិទបញ្ចប់

Chia sẻ
(VOVworld)-សន្និសីទកំពូលនៃអង្គការសន្ធិសញ្ញា
អាត្លង់ទិចខាងជើង (NATO) បានបិទបញ្ចប់នាថ្ងៃទី
៥កញ្ញា ដោយមានការអនុម័តលើផែនការសកម្មភាព

សន្និសីទកំពូល NATO បានបិទបញ្ចប់ - ảnh 1
សន្និសីទកំពូល NATO បានបិទបញ្ចប់នៅអង់គ្លេស
(រូបថតៈ vtv.vn)


(VOVworld)-សន្និសីទកំពូលនៃអង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (NATO) បាន
បិទបញ្ចប់នាថ្ងៃទី៥កញ្ញា ដោយមានការអនុម័តលើផែនការសកម្មភាពលើកកំពស់
លទ្ធភាពត្រៀមខ្លួនប្រយុទ្ធជាស្រេចរបស់សម្ព័ន្ធភាព។ តាមអគ្គលេ ខាធិការ NATO
លោក​ Anders Fogh Ramussen ថា ក្នុងសមាសភាពកង កម្លាំងប្រតិកម្មរហ័សរបស់
NATO និងបង្កើតក្រុមឈានមុខពិសេស ដែល អាចនឹងដាក់ពង្រាយនៅគ្រប់ទីកន្លែង
លើពិភពលោកក្នុងរយៈពេល២ថ្ងៃ។ ទី តាំងដាក់ពង្រាយមូលដ្ឋាននេះ មិនទាន់បាន
កំណត់នៅឡើយ។ លោក Ramussen បានអះអាងថែមទៀតថា អនុសញ្ញាមូលដ្ឋាន
រុស្ស៊ី-NATO 1997 នៅមានសុពលភាពដដែល។ នេះជាអនុសញ្ញាសារវ័ន្ត សម្រាប់
ទំនាក់ទំនង រុស្ស៊ី NATO ក្នុងនោះបានកំណត់ថា មិនប្រើប្រាស់អំពើហឹង្សាក្នុងគោល
នយោ បាយកិច្ចការបរទេស និងប្រកាសថា​រុស្ស៊ីនិង NATO មិនចាត់ទុកគ្នាជាសត្រូវ ។ ក្រោយពីសន្និសីទកំពូល NATO បានបិទបញ្ចប់ ក្រសួងការបរទេសរុស្ស៊ី  បានចេញ
សេចក្តីថ្លែងការអំពីលទ្ធផលរបស់សន្និសីទនេះ៕

ប្រតិកម្មទៅវិញ