សន្និសីទកំពូល Nato បានបើក។

Minh Hien Theo VOV -
Chia sẻ
(VOV)-សន្និសីទកំពូលលើកទី២៥របស់ប្លុកសន្ឋិសញ្ញា
មហាសមុទ្រ Atlantic ខាងជើង (NATO) បានបើកជា
ផ្លូវការនាថ្ងៃទី២០ឧសភានៅទីក្រុង Chicago របស់
អាមេរិក។
សន្និសីទកំពូល Nato បានបើក។ - ảnh 1
អគ្គលេខាធិការ NATO Anders Fogh Rasmusen និងប្រធានាធិបតីប្រទេសម្ចាស់ផ្ទះ Barack Obama បានធ្វើអធិបតីសន្និសីទជាមួយការចូលរួមរបស់ថ្នាក់ដឹកនាំនៃប្រទេសជាង៥០លើពិភពលោក។

(VOV)-សន្និសីទកំពូលលើកទី២៥របស់ប្លុកសន្ឋិសញ្ញាមហាសមុទ្រ Atlantic
ខាងជើង (NATO) បានបើកជាផ្លូវការនាថ្ងៃទី២០ឧសភានៅទីក្រុង Chicago
របស់អាមេរិក។ អគ្គលេខាធិការ NATO​​ Anders Fogh Rasmusen និង
ប្រធានាធិបតីប្រទេស​ម្ចាស់​ផ្ទះ Barack Obama បានធ្វើអធិបតីសន្និសីទជា
មួយការចូលរួមរបស់ថ្នាក់ដឹកនាំ​នៃ​ប្រទេសជាង៥០លើពិភពលោក។ ថ្លែង
មតិបើកសន្និសីទ អគ្គលេខាធិការ NATO​​ Anders Fogh Rasmusen បានសន្យា
ថា NATO នឹងសំរេចការប្រគល់ការទទួលខុសត្រូវសន្តិសុខនៅ Afganixtan
មុនឆ្នាំ២០១៤ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការយ៉ាងជ្រាលជ្រូវនិង​ខ្លាំងក្លា
ជាងក្នុងប្លុក។ រីឯ​ប្រធានាធិបតីអាមេរិក Barack Obama ក៏បានអះអាងថា
បណ្ដាប្រទេសសមាជិត​ NATO ក្នុងនោះមានអាមេរិកផងនៅតែសន្យាអនុវត្ត
​បេសកកម្ម​របស់ខ្លួននៅ Afganistan ទោះបីបារាំងបានអះអាងថានឹងដកកងទ័ព​ចេញពីប្រទេសនេះនាចុងឆ្នាំនេះក្តី៖      
“យើងខ្ញុំក៏ព្យាករណ៍អំពីយថាទស្សនៅ Afganistan ក្រោយឆ្នាំ២០១៤ នៅពេល
នោះ​យើងខ្ញុំនឹងបញ្ចប់ភារកិច្ចប្រយុទ្ធ។ សង្គ្រាមនៅ Afganistan តាមយើងខ្ញុំថា​
បានបញ្ចប់ ប៉ុន្តែយើងខ្ញុំក៏សន្យាបន្តទំនាក់ទំនងដៃគូរនិងមិត្តភាពជាមួយ
Afganistan។ យើងខ្ញុំជឿជាក់ថាយើងខ្ញុំកំពុងដើរត្រូវទឹសនិងតាមស្មារតីត្រូវ
បាន​ឆ្លុះបញ្ជាំងនៅសន្និសីទ Nato ថ្ងៃនេះនោះគឺពិភពលោកកំពុងជួយឧបត្ថម្ភ
ផែនការ​ដែលបានដាក់ចេញរបស់យើងខ្ញុំ៕

ប្រតិកម្មទៅវិញ