សន្និសីទកំពូល Iberoamerica លើកទី ២៣ បានបញ្ចប់នៅ Panama

Chia sẻ
(VOVworld) – នាថ្ងៃទី ១៩ តុលា សន្និសីទកំពូល
Iberoamerica លើកទី ២៣ បានបញ្ចប់នៅ Panama
ដោយមានការអនុម័តលើសេចក្តីថ្លែងការរួម។ 
សន្និសីទកំពូល Iberoamerica លើកទី ២៣ បានបញ្ចប់នៅ Panama  - ảnh 1
ប្រធានាធិបតី ម៉ិចស៊ិកលោក Enrique Pena Nieto (Image: Vietnamplus)

(VOVworld) – នាថ្ងៃទី ១៩ តុលា សន្និសីទកំពូល Iberoamerica លើកទី ២៣ បាន
បញ្ចប់នៅ Panama ដោយមានការអនុម័តលើសេចក្តីថ្លែងការរួម។ ក្នុងនោះ បណ្ដា
ប្រទេសអាមេរិកឡាទិនបានសន្យាជំរុញការសន្ទនានិងបណ្ដាការព្រមព្រៀងខាង
នយោបាយកិច្ចសហប្រតិបត្តិការ ក្នុងកាលៈទេសៈ ស្ថានភាព លើសកលលោក
មានបំរែបំរួលដ៏ជ្រាលជ្រៅ។ ថ្លែងមតិក្នុងសន្និសីទលើកនេះ ប្រធានាធិបតី ម៉ិចស៊ិក
លោក​ Enrique Pena Nieto បានសង្កត់ធ្ងន់ទៅលើការចាំ​បាច់ចំពោះការផ្លាស់ប្តូរថ្មី
យន្តការសន្ទនានិងសហប្រតិបត្តិការបច្ចុប្បន្នក្នុង Iberoamerica ចំពោះមុខរាល់ការ
សាកល្បងថ្មី។ បណ្ដាប្រទេស Iberoamerica ត្រូវផ្តល់អាទិភាពសំរាប់ការលើកកំពស់
គុណភាពអប់រំនិងផ្លាស់ប្តូរថ្មីបច្ចេកវិទ្សា។ ក្នុងពេលនោះ ប្រធានាធិបតី Panama
លោក Ricardo Martinelli ក៏បានអំពាវនាវឲ្យបណ្ដាប្រទេសក្នុងប្លុកអនុវត្តការកែ
ទម្រង់ពោលខាងលើ។ ដោយឈរលើស្មារ តីនោះ បណ្ដាប្រទេសបានឯកភាព
រៀបចំសន្និសីទកំពូល ២ ឆ្នាំម្តង បន្ទាប់ពីឆ្នាំ ២០១៤ ហើយសន្យារៀបចំរេចនា
សម្ព័ន្ធឡើងវិញប្រភពហិរញ្ញវត្ថុ សំរាប់ស្ថាប័នអគ្គលេខាធិការដ្ឋាននៃ Iberoamerica
ជាដើម៕ 

ប្រតិកម្មទៅវិញ